មេបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ប្រជុំផ្សព្វផ្សាយផែនការមួយចំនួនដល់កងកម្លាំង និងគ្រួសារ ដើម្បីត្រៀមឯកសារទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា
ឧត្តរមានជ័យ៖ ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ កាន់តែខិតមកជិតដល់ នាព្រឹកថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ លោកវរៈសេនីយ៍ឯកស៊ុ សារឿន មេបញ្ជាការនគបាលវរៈការពារព្រំដែនគោកលេខ៩០៥ បានបើកកិច្ចប្រជុំប្រចាំខែ ដើម្បីផ្សព្វផ្សាយផែនការមួយចំនួនដល់កងកម្លាំង និងគ្រួសារ ដើម្បីត្រៀមឯកសារទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងទាំង០៤ នាយ នាយរងផ្នែក និងប៉ុស្តិ៍ សរុប២៤នាក់។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។