ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ជាមួយមន្រ្តីក្រោមឲវាទ សមាជិកសមាជីការបក្សប្រជាជនកម្ពុជាបើកយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

ព្រៃវែង៖ ក្នុងថ្ងៃបើកឆាកជាលើកទី២នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ របស់បក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ដែលបានធ្វើការជួបជុំគ្នាតាមបណ្ដាស្រុកក្រុងទាំង៦ សកម្មជនគណបក្សប្រជាកម្ពុជា និង ប្រជាពលរដ្ឋប្រមាណ១៥០០០នាក់ បានរៀបចំ ក្បូនដង្ហែឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦. នាព្រឹកថ្ងៃទី១៤កក្កដា ចុងសប្តាហ៍កន្លងទៅក្រោមការដឹកនាំ ដល់ខ្ពងខ្ពស់ របស់សម្ដេច ក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំសមាជិកសមាជីការជាច្រើននាក់ទៀត។

បើតាមការអោយដឹងពីក្រុមការងារដែលរៀបចំកម្មវិធីខាងលើនេះបានអោយដឹងថា ក្បូនដង្ហែឃោសនាបោះឆ្នោតជាលើកទី២ នេះចាប់ផ្តើមចេញដំណើរពីស្រុកកំចាយមារម៉ោង ៨ ព្រឹក ទៅតាមស្រុកក្រុងទាំង៦ រួមមាន ស្រុក កំចាមារ.ស្រុកសុីធរកណ្ដាល .ស្រុកស្វាយអន្ទរ.ស្រុកពោរៀង. ស្រុកពៀមរ .ក្រុងព្រៃវែង .និងឃុំចំនួន៣០ឃុំផ្សេងទៀតជុំវិញខេត្តព្រៃវែងតែម្ដង មានការចូលរួមពីប្រជាពលរដ្ឋប្រមាណ១៥០០០នាក់ ប្រើប្រាស់រថយន្ត ជាង៥០គ្រឿងម៉ូតូ ២០០គ្រឿង។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner