នគរបាលខណ្ឌដង្កោ បង្ហាញមុខជនសង្ស័យប្រុសស្រី៩នាក់ ដែលជាមុខសញ្ញាលួចឆក់ប្លន់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១ ៨ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបង្ហាញមុខជនសង្ស័យ៩នាក់មុននៅបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

គួររំលឹកថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេច ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ទៀតដែលពាក់ព័ន្ធករណី លួចប្លន់ និងកាច់កម៉ូតូ យ៉ាងសកម្មប្រចាំរាជធានីភ្នំពេញ កាលពីវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្នុងបុរីពិភពថ្មី (ចំការដូង)ភូមិសំពួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ
-ទី០១ឈ្មោះ ផល សារ៉ាត់  ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងចាក់សាក់ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(លួចកាច់កម៉ូតូ) ,
-ទី០២ឈ្មោះ ឆាយ សុវណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(លួចកាច់កម៉ូតូនិងឆក់)
-ទី០៣ ឈ្មោះ ឡេង បារាំង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ចេញពីពន្ធនាគារថ្មីៗនិងសមគំនិតលួច)
-ទី០៤ ឈ្មោះ ប៊ុនធី ប៊ុនថន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(សមគំនិតលួច)
-ទី០៥ ឈ្មោះ យឹម សារ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(លួចកាច់កម៉ូតូ និងឆក់)
-ទី០៦ ឈ្មោះ ញៀន លីដេរ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(សមគំ និតលួច)
-ទី០៧ ឈ្មោះ យុន សារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឆក់)
-ទី០៨ ឈ្មោះ ហេង ស្រីណាង ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(សមគំនិតលួច)
-ទី០៩ ឈ្មោះ អេវ ណាវិន ភេទប្រុស  អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ មានទីលំនៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ចេញពីពន្ធនាគារថ្មីៗនិងសម គំនិត លួច) ។ចំណែកជនរងគ្រោះឈ្មោះ ធល សុខា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ  នគរបាល មានទីលំនៅផ្ទះលេខ៥៣៨ ផ្លូវបេតុងបុរីចំការដូង២ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណែកវត្ថុតាំងដកហូតបានមួយចំនួន រួមមានម៉ូតូចំនួន១០គ្រឿង ។

     តាមប្រភពព័ត៍មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ២នាក់ជីះម៉ូតូ១គ្រឿងម៉ាក សង់បុិចពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BO -7190 បានចូលទៅធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿងម៉ាក់ Let’s ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FR-8814 ដែលជនរងគ្រោះបានទុកមុខផ្ទះ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ មើលតាមកាំមេរាសុវត្ថភាពក៏ឃើញជនសង្ស័យធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេចរួចក៏បានស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចដែលចុះល្បាត ក៏ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ដង្កោបានធ្វើការដេញនិងឃាត់ខ្លួនបានភ្លាមៗយកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ក្រោយពីរធ្វើការសាកសួជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថារូបគេពិតជាធ្វើសកម្មភាពកាច់កម៉ូតូខាងលើពិតប្រាកដមែន  ហើយពយុកគេប្រាប់ថាគេមានបក្ខពួក៨នាក់ទៀត ទើសមត្ថកិច្ចចុះទៅឆែកឆេបន្ទប់ជួលនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ទៀត ចំណែកជនសង្ស័យម្នាក់ទៀតបានដឹងខ្លួលមុនរត់គិចខ្លួនបាត់ ជនសង្ស័យទាំង៩នាក់ត្រូវសមត្ថកិច្ចយកមកធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ​ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner