មនុស្ស១៥នាក់ ស្លាប់ និង ៤៥នាក់ ផ្សេងទៀត របួស ក្នុងគ្រោះបំណាក់យ៉ាងអាក្រក់ នៅមីយ៉ាន់ម៉ា
អត្ថបទដោយ៖
ហេង វណ្ណា
រ៉ង់ហ្គូន៖ ដីដ៏ធំមួយបាក់សង្គ្រប់មកភ្លាមៗបណ្តាលឲ្យមនុស្ស១៥នាក់ ស្លាប់ និង ៤៥នាក់ ផ្សេងទៀត របួស នៅតំបន់ជីកយករ៉ែ Hpakant នៃរដ្ឋកាជីន ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨។
គ្រោះថ្នាក់ខាងលើនេះ បានកើតចេញពីការបាក់ដីនៅជុំវិញរណ្តៅរ៉ែ ដែលត្រូវបានជីកដោយក្រុមហ៊ុន Mahar Asa Pahtama មកគ្របសង្កត់លើកម្មករ និងអ្នកជីកដីដែលកំពុងបំពេញការងារនៅទីនោះតែម្តង។
គួរបញ្ជាក់ថា អាជ្ញាធរមីយ៉ាន់ម៉ាកំពុងស្វែងរកមនុស្សបាត់ខ្លួនបន្ថែមទៀត ចាប់តាំងពីហេតុការណ៍បានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ រហូតមកដល់ថ្ងៃអាទិត្យនេះ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។