ធនាគារជាតិនៃកម្ពុជាបង្ហាញថា សេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនប្រកបដោយភាពជឿជាក់
នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ សេដ្ឋកិច្ចកម្ពុជាបានបន្តរីកចម្រើនប្រកបដោយភាពជឿជាក់ដោយរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ។ អត្រាអតិផរណាមានកម្រិតមធ្យម ២,៦% ហើយអត្រាប្តូរប្រាក់មានស្ថិរភាពក្នុងរង្វង់ ៤.០៣៧រៀលក្នុងមួយដុល្លារអាម៉េរិក។ នេះជាទូរលេខបង្ហាញជូនក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។