សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចុះជួបសំណេះសំណាលជាមួយមន្ត្រីបក្សស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
អត្ថបទដោយ៖
Kien Sereyvuth
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីបក្សស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃម្សិលមិញ ដោយបានជំរុញ ឲ្យមន្ត្រីបក្សគ្រប់ជាន់ថ្នាក់ ប្រឹងប្រែងដឹកនាំធ្វើសកម្មភាពក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមប្រៀបឈ្នះនៅក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។