ឯកឧត្តម មាស សុភា បានថ្លែងទៅកាន់ប្រជាពលរដ្ឋគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមឯកសារក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ខាងមុខនេះ អោយបានគ្រប់ៗគ្នា!

អត្ថបទដោយ៖
Kien Sereyvuth

(ព្រះវិហារ): ឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ និងជាបេក្ខជនឈរឈ្មោះលំដាប់លេខរៀងទី១គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិការទី៦នេះ បានថ្លែងថា ប្រជាពលរដ្ឋគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមឯកសារ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ខាងមុខនេះ អោយបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលយើងគិតថា មានស្នាដៃក្នុងការខិតខំស្វែងរក នូវសុខសន្តិភាពជូនជាតិមាតុភូមិ ព្រមជាមួយនឹងការអភិវឌ្ឍប្រទេសមានការរីកចម្រើន ដូចពេលបច្ចុប្បន្ននេះ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner