ឯកកឧត្តម សួស គង់ អញ្ជើញសំណេះសំណាលជាមួយសមាជិកបក្ស នៅក្នុងបរិវេណវត្តពោធិវង្សរង្សី ហៅវត្តអន្លង់ទូក ក្នុងឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ

អត្ថបទដោយ៖
Kien Sereyvuth

នៅក្នុងបរិវេណវត្តពោធិវង្សរង្សី ហៅវត្តអន្លង់ទូក ស្ថិតនៅភូមិកណ្តោលកោង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម      សួស គង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម យឺន សូផល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច លោក ពេជ្រ ចន្ថា ប្រធានគណបក្សស្រុកភ្នំស្រួច រួមជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ឃុំតាំងស្យា និងគណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សចំនួន ៥៣៥នាក់ ស្រី ៣៩២នាក់ មកពី ១៧ភូមិ ក្នុងឃុំតាំងស្យា ដើម្បីធ្វើការឃោសនា ពីគោលនយោបាយគណបក្ស គោលការណ៍បោះឆ្នោត ដល់សមាជិកសមាជិកាបក្ស និងណែនាំបងប្អូន ពីការត្រៀមលក្ខណសម្បត្តិ និងឯកសារពាក់ព័ន្ធនានា ក្នុងការចូលរួមទៅបោះឆ្នោត ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner