ក្នុងការដឹកនាំប្រទេស តើគេយកឆន្ទៈ ឬយកច្បាប់មកដឹកនាំ?

អត្ថបទដោយ៖
Kien Sereyvuth

នៅពេលដែលមានគណៈប្រតិភូស្វែងរកការពិតរបស់សហគមន៍អឺរ៉ុបមក មានមូស និងរុយច្រើនណាស់ ដែលបានឆ្លៀតឱកាសនិយាយមួលបង្កាច់ពីសភាពការណ៍ពិតនៅកម្ពុជា ជូនគណៈប្រតិភូ ក្នុងចេតនាដាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ។

មានមតិខ្លះ គេលើកឡើងថា បើរាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយ រាល់បញ្ហានឹងត្រូវដោះស្រាយបាន? ដោះស្រាយបានត្រង់ថា ឲ្យមានការដោះលែងជនល្មើសច្បាប់ចេញពីគុក ដោយមិនគិតពីផ្លូវច្បាប់ ដែលអ្នកប្រព្រឹត្តល្មើសច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ពួកគេអាស្រ័យដោយលម្អៀងខាងនយោបាយទៅរកអតីតបក្សប្រឆាំង ចង់យកវប្បធ៌មនិទណ្ឌភាពមកដាក់នៅកម្ពុជា ទើបពួកគេហៅថា មានឆន្ទៈនយោបាយចង់ដោះស្រាយបញ្ហាជាតិ។

ការដឹកនាំប្រទេស ត្រូវប្រកាន់ខ្ជាប់តាមគោលការណ៍ប្រជាធិបតេយ្យ គួបផ្សំនឹងនីតិរដ្ឋ នោះទើបអាចធានាបានសន្តិភាព ស្ថិ់រភាពសង្គម និងយុត្តិធ៌មសង្គមក្នុងប្រជាជន។ បើយកឆន្ទៈមកដឹកនាំនោះ មិនអាចរកយុត្តិធ៌មសង្គមបានទេ ហើយនឹងនាំដល់សង្គមមួយអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណសង្គម ជាក់ជាមិនខានឡើយ។ បើយ៉ាងដូច្នេះ មិនអាចធានាបានស្ថិរភាពនយោបាយ និងសន្តិភាពសម្រាប់ប្រទេសជាតិបានឡើយ។

ដូច្នេះ ការទាមទារ និងការមានមតិ ផ្ទុយពីគោលការណ៍នីតិរដ្ឋ គឺជាការមិនអាចទទួលយកបានជាដាច់ខាត។ អាចចាត់ទុកថាជាសិទ្ធិបញ្ចេញមតិ ជាឯកជនតែប៉ុណ្ណោះ។
ដោយៈ សុខ ឥសាន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner