មនុស្ស១១នាក់ស្លាប់ និង១០នាក់ទៀតរងរបួស ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយអាវុធ នៅក្នុងប្រទេសអាហ្គានីស្ថាន

អាហ្គានីស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ចំនួនមនុស្សស្លាប់ បានបន្តកើនឡើងដល់១១នាក់ និង១០នាក់ផ្សេងទៀតទទួលរងរបួស បន្ទាប់ពីពួកឧទ្ទាមបានបើកការវាយប្រហារមួយលើស្ថាប័នអប់រំមួយកន្លែង ក្នុងទីក្រុង ចាឡា ឡាបាត ខេត្តណាងហ្គាហា ភាគខាងកើតប្រទេស នៅថ្ងៃពុធ សប្តាហ៍នេះ ។

ពួកជ្រុលនិយមប្រដាប់អាវុធមួយក្រុម បានបើកការវាយប្រហារទាំងកំរោលមួយ ទៅលើស្ថាប័នអប់រំមួយកន្លែងនៅក្នុងទីក្រុង ចាឡាឡាបាត នៅម៉ោងប្រមាណ៩ និង៣០នាទី ព្រឹកថ្ងៃ ពុធ (ម៉ោងក្នុងតំបន់) បណ្តាលឲ្យមានការប្រយុទ្ធគ្នា ជាមួយក្រុមអាជ្ញាធរ ដែលមានរយៈពេលដល់ទៅបួនម៉ោង។ ជាមួយគ្នានេះ អាជ្ញាធរខេត្តណាងហ្គាហា មិនបានផ្តល់ព័ត៌មានលំអិតបន្ថែមទៀត ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាខាងលើនេះនៅឡើយទេ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner