គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្នបុគ្គល៩រូបដែលជាថ្នាក់ដឹកនាំ គ.ជ.ប.

អត្ថបទដោយ៖
Kien Sereyvuth

សេចក្ដីសម្រេចរបស់គជបនៅថ្ងៃទី១០កក្កដា ម្សិលមិញបានសម្រេច ព្យួរសិទ្ធiបោះឆ្នោតបណ្ដោះអាសន្ន ចំពោះប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨ ដែលនឹងធ្វើឡើងនៅថ្ងៃ២៩ ខែកក្កដា ឆាំ២០១៨។ បុគ្គទាំង៩រូបមាន ប្រធាន គ.ជ.ប. លោកស៊ិក ប៊ុនហុក អនុប្រធានគជប លោក នុត សុខុម  និងសមាជិក មានលោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក ឌុច សុន លោក ហ៊ីង ធីឬទ្ធិ លោកឯម សូផាត លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner