មន្ត្រីនាំពាក្យបក្សប្រជាជនកម្ពុជាៈ ចំហាយឧបាយកលនៃបដិវត្តន៍ពណ៌នៅមាននៅឡើយ

អត្ថបទដោយ៖
Kien Sereyvuth

ទោះបីបដិវត្តន៍ពណ៌ដែលពួកឈ្លានពានបរទេស និងអាយ៉ងក្នុងស្រុកចង់យកមកសាកល្បងនៅកម្ពុជា ត្រូវបរាជ័យយ៉ាងអាម៉ាស់យ៉ាងណាក៏ដោយ ក៏មហិច្ឆតាពួកគេនៅតែមានដដែល។
ទោះបីរូបភាពឧបាយកលធំៗ ត្រូវបានកាត់បន្ថយ តែនៅមានឧបាយកលថ្មីៗទៀត ដើម្បីបំផ្លាញការបោះឆ្នោតដែលជិតឈានមកដល់នាពេលឆាប់ៗនេះ ។ ពួកបណ្តាញ ទាំងក្រៅស្រុក ទាំងក្នុងស្រុកនៅបន្តសកម្មភាពយ៉ាងមមាញឹកក្នុងចេតនារារាំង និងបំផ្លាញការបោះឆ្នោត។

ពួកគេខ្លះបានប្រកាសថាមិនចូលរួមសង្កេតការណ៍បោះឆ្នោត ដែលគេខ្លាចថាមានឈ្មោះដែលគេហៅថាប្រថាប់ត្រាឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតដោយស្របច្បាប់នោះ តែមហិច្ឆតាគេនៅតែចូលរួមសង្កេតការណ៍ដដែល តែតាមរូបភាពប្រយោល គេចវេសពីការទទួលខុសត្រូវជាផ្លូវការ តែបែរជាធ្វើសកម្មភាពបែបឧទ្ទាមនិយម ដោយចាត់តាំងបណ្តាញសង្កេតការណ៍ក្រៅច្បាប់ ដោយប្រើប្រាស់ឈ្មោះមហាជនមកបិទបាំងពីមុខទៅវិញ ។

នេះបញ្ជាក់ពីឧបាយកលថ្មីទៀតរបស់ពួកបណ្តាញស៊ីឈ្នួលបរទេសដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អាលនឹងចោទថានៅកម្ពុជា គ្មានលទ្ធិប្រជាធិបតេយ្យ ដូចពួកគេធ្លាប់លាបពណ៌កន្លងមកស្រាប់ ។

ផ្អែកលើទឡ្ហីករណ៍ខាងលើនេះ គួរតែសមត្ថកិច្ចតាមដាន និងគួរមានវិធានការណ៍សមស្រប កុំឲ្យដង្ហើមនៃបដិវត្តន៍ពណ៌របស់ពួកឈ្លានពានងើបក្បាលរួច និងកុំឲ្យពួកវាបង្កើតអំពើអនាធិបតេយ្យក្នុងសង្គមកម្ពុជាបាន។
ដោយៈ សុខ ឥសាន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner