អភិបាលខណ្ឌឫស្សីកែវ ប្រកាសបំពាក់អំពូលភ្លើងសឡា LED ចំនួន១០០ ដើម្បីបំភ្លឺផ្លូវ ក្នុងភូមិសាស្ត្រសង្កាត់ទាំង៧ ក្រោយទទួលសំណូមពរពលរដ្ឋ ក្នុងការរក្សាសន្តិសុខ
អត្ថបទដោយ៖
Kien Sereyvuth
(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានប្រកាសគ្រោងនឹងបំពាក់អំពូលភ្លើងសឡា LED ចំនួន១០០អំពូល ដែលមានតម្លៃជាង១ម៉ឺនដុល្លារ ក្នុងពេលឆាប់ៗនេះ នៅតាមបណ្ដាផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រសង្កាត់ទាំង៧ ខណ្ឌឫស្សីកែវ ដែលងងឹត ដើម្បីបំភ្លឺផ្លូវ ក្នុងកិច្ចការរក្សាសន្តិសុខ សុវត្ថិភាពផ្សេងៗ ក្រោយទទួលបានសំណូមពរ និងតម្រូវការចាំបាច់ចំពោះមុខ ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។