ពេលឡើងទៅដាស់ ទើបដឹងថាម្តាយបានស្លាប់បាត់ទៅហើយ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ធំៈ  ស្រ្តីម្នាក់បានដេកស្លាប់ ដោយពុំដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដោយសារតែព្រឹកឡើងទើបដឹងថាស្លាប់ បន្ទាប់ពីកូនដាស់មិនងើប។ វរសេនីយ៍ឯក ចាក ច័ន្ទរ៉េត បានឲ្យដឹងថា ហេតុការណ៍ធ្វើឲ្យមានការភ្ញាក់ផ្អើល ម៉ោងដឹង៨.៣០នាទី ត្រូវនឹងថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៨នៅភូមិផ្ដៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ស្ត្រីរងគ្រោះ ដែលដេកស្លាប់ឈ្មោះ តាល់ រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករធ្វើស្រែចម្ការ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍នរដ្ឋបាលឃុំផាន់ញើម អាជ្ញាធរភូមិបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យនិងធ្វើកោសល្យវិច្ឆ័យសាកសព ហើយក៏មិនប្រទះស្នាកស្នាម អ្វីគួរឲ្យគត់សម្គាល់ឡើយ ទើបសណ្ឋានជំហានដំបូង ថាស្រ្តីរងគ្រោះពិតជាស្លាប់ដោយសារជំងឺឡើងឈាម (គាំងបេះដូង) ដោយខ្លួនឯងប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។

ឈ្មោះ ហ៊ាន សារិន អាយុ៣០ឆ្នាំ ភេទប្រុស ត្រូវជាកូនបង្កើតបានបំភ្លឺថា «ម្ដាយរបស់ខ្ញុំមានជំងឺឡើងឈាម។ នៅល្ងាចថ្ងៃកើតហេតុ ក្រោយពេលបាយរួច ម្ដាយគាត់បានចូលសម្រាក លុះដល់ម៉ោងប្រហែល៣ទើបភ្លឺ មេឃធ្លាក់ភ្លៀង កូនខ្ញុំបាទបានយំ ពេលនោះម្ដាយខ្ញុំបាទបានស្រែកហៅខ្ញុំឲ្យមើលកូនម្ដេចបានវាយំ ហើយលឺសំឡេងគាត់ក្អក ៣.៤ដង ក៏ដេកបន្តទៀត។ ភ្លឺឡើង ខ្ញុំមិនបានហៅគាត់ទេ ព្រោះឃើញគាត់សម្រាក លុះដល់ម៉ោង ៨.៣០នាទីព្រឹក មិនឃើញគាត់ចុះមកដី ខ្ញុំបានឡើងលើផ្ទះដើម្បីដាស់គាត់ ស្រាប់តែគាត់បានស្លាប់បាត់ទៅហើយមិនដឹងពីពេលណាទេ»។

ក្រោយពីបានពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិបងប្អូន ធ្វើបុណ្យតាមប្រពៃណី។

ដោយ  ប៊ុន  រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner