អភិបាលខណ្ឌច្បារអំពៅ ប្រាប់ប្រជាពលរដ្ឋថា បោះឆ្នោតឲ្យគណបក្សណាដែលដឹកនាំប្រទេសមានការរីកចម្រើន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ សូមបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា គ្មានអ្នកណាស្រឡាញ់ខ្មែរជាងខ្មែរយើងនោះទេ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយឲ្យបានរឹងមាំតាមរយៈការសម្រេចចិត្តដោយធ្វើការពិចារណាឲ្យបានត្រឹមត្រូវមុននឹងគូសនៅលើសន្លឹកឆ្នោត។ នេះជាការលើកឡើងរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក្នុងឱកាសដែលលោកអភិបាលខណ្ឌ និងលោកសារិន វណ្ណា ប្រធានមន្ទីរនគរូបនីយកម្មសំណង់ សូរិយោដី និងភូមិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនប័ត្រសម្គាល់អចលនៈទ្រព្យចំនួន១៣០៥ក្បាលដី កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី នៅក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។