ប៉ូលិសស្រុកគិរីវង្សឃាត់ខ្លួនមនុស្ស៥នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

តាកែវ ៖ ជនសង្ស័យចំនួន៥នាក់ត្រូវបានប៉ូលិសស្រុកគិរីវង្សឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ពាក់ពន្ធ័នឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ លោក  យ៉ុគ សារ៉ាត់ អធិការស្រុកគិរីវង្សបានឲ្យដឹងថា  ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ  និងមានការសម្រប់សម្រួលពីព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកបានដឹកកម្លាំង នឹងសហការជាមួយប៉ុស្តិ៍នគរបាលពាក់ពន្ធ័ ចុៈបង្រ្កាបករណីរក្សាទុក ជួញដូរ និងរប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយធ្វើការស្រោវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់បានជាបន្តបន្ទាប់រួមមានទី១ឈ្មោៈ នុន រតនា ភេទ ប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិក្រសាំងពុល ឃុំតាអូរ ស្រុកគិរីវង់ ដកហូតបានថ្នាំញៀនម្ស៉ៅក្រាម ថ្លាពណ៌សចំនួន០២កញ្ចប់តូច ទូរសព្ទចំនួន០២គ្រឿង និងម៉ូតូ០១គ្រឿង  ទី២មានឈ្មោះ សែម ចិក ( ហៅអឹក ) ភេទ ប្រុសអាយុ២៦ឆ្នាំ ទីលំនៅភូមិសំរោងកើត ឃុំគោកព្រេច ស្រុកគិរីវង្ស ដកហូតបានថ្នាំញៀនម្ស៉ៅក្រាម ថ្លាពណ៌ស ចំនួន០២កញ្ចប់ធំ ទូរសព្ទចាស់ចំនួន០១គ្រឿង និងម៉ូតូ០១គ្រឿង ទី៣ មានឈ្មោះ តែម គយ ភេទ ប្រុសអាយុ៣០ឆ្នាំ  ទីលំនៅភូមិត្រពាំងរុន ឃុំរាមអណ្តើក ស្រុកគិរីវង្ស
ទី៤មានឈ្មោៈ គឹម បៀ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រយឹង ឃុំរាមអណ្តើក ស្រុកគិរីវង្ស ដកហូតបានថ្នាំញៀនម្ស៉ៅក្រាម ថ្លាពណ៌ស ចំនួន០២កញ្ចប់ធំ ទូរសព្ទចាស់ចំនួន០១គ្រឿង និងម៉ូតូ០១គ្រឿង  និងទី៥ឈ្មោះ ចាន់ ថាពិសា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិស្រែរង  ឃុំស្រែរង ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner