កូរ៉េខាងត្បូងជំរុញសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងព្យាយាមដោះស្រាយ ទស្សនៈផ្ចុយគ្នា ជុំវិញបញ្ហារំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ
អត្ថបទដោយ៖
Kien Sereyvuth
កូរ៉េខាងត្បូង៖ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងលោក ឆូ ម្យុង ខ្យុង បាន លើកឡើងនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះថា កូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក ទំនងជាត្រូវការដំណើរការនៃការកាត់បន្ថយភាពខុសគ្នា នៅក្នុងការចរចាដំបូង សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ។