កាមរីហាយប៊្រីដ ប្រលះសួនចែកទ្រូងផ្លូវ និងបង្គោលភ្លើង១ដើម ហើយបន្តទៅបុកដើមឈើបាក់២ដើម

ភ្នំពេញ​ ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តបោះពួយយ៉ាងលឿន ហើយបានរេចង្កូតឡើងសួនចែកទ្រូងផ្លូវ បុកបង្គោលភ្លើងបាក់១ដើម ហើយរថយន្តមិនទាន់អស់ល្បឿនទៅបុកដើមឈើបាក់២ដើមទៀត ធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ​ ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៩ ខែកក្ដដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវចូលបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner