គ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ចេញពីផ្លូវនៅប្រទេសទួរគី បណ្តាលឲ្យមនុស្សស្លាប់កើនដល់២៤នាក់ និងរបួស៧៣នាក់

ទួរគី៖ ឧបនាយករដ្ឋមន្ត្រីទួរគីលោក រ៉េសិព អាកដាក បានថ្លែងប្រាប់អ្នកយកព័ត៌មានថា រហូតមកទល់ពេលនេះ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារឧបទ្ទវហេតុរថភ្លើងរអិលធ្លាក់ចេញពីផ្លូវកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ នៅភាគពាយ័ព្យប្រទេស បានបន្តកើនឡើងដល់២៤នាក់ និង៧៣នាក់ផ្សេងទៀតទទួលរងរបួស ។

អភិបាលខេត្ត ទែគឺដាក លោក ម៉េម៉េត សីឡាន បាននិយាយថា ហេតុការណ៍គ្រោះថ្នាក់ដ៏អាក្រក់នេះ កើតឡើងដោយសារតែភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យរអិល។ លោកបន្តថា រថភ្លើងនេះ មានគោលដៅធ្វើដំណើរចេញពីខេត្តអេដឺណេ ស្ថិតនៅក្បែរព្រំដែនរវាងទួរគី និងប៊ុលហ្ការី ហើយក៏ជាផ្លូវឆ្ពោះទៅកាន់ទីក្រុងអ៊ីស្ដង់ប៊ុលផងដែរ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner