នាយករដ្ឋអ៊ីស្រាអ៊ែលនឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី ដោយផ្តោត សំខាន់ក្នុងការទាមទារឲ្យអ៊ីរ៉ង់ដកកងទ័ពចេញពីប្រទេសស៊ីរី

អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា រូបលោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ នៅក្នុងសប្តាហ៍នេះ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដោយផ្តោតសំខាន់លើបញ្ហាវត្តមានកងកម្លំាងរបស់អ៊ីរ៉ង់នៅ លើទឹកដីស៊ីរី ។

ថ្លែងបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចំាសប្តាហ៍ លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាន គូសបញ្ជាក់ថា អ៊ីស្រាអ៊ែលនឹងមិនអត់ឱន ចំពោះការបង្កើតយោធារបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ និងការប៉ះបោររបស់ពួកគេនៅក្នុងតំបន់ណាមួយនៃប្រទេសស៊ីរីឡើយ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលរូបនេះថែមទំាងនិយាយទៀតថា លោកនឹងទាមទារឲ្យរដ្ឋាភិបាលស៊ីរី ក៏ដូចជាកងទ័ពស៊ីរីពិនិត្យយ៉ាងតឹងរឹងនូវកិច្ចព្រម ព្រៀងមួយ ដោយសំដៅទៅកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចុះហត្ថលេខារវាង អ៊ីស្រាអ៊ែល និងស៊ីរី ក្នុងអំឡុងសង្គ្រាមអារ៉ាប់ និងអ៊ីស្រាអ៊ែលកាលពីឆ្នាំ១៩៧៣ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner