ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ ជូនដំណឹងឲ្យម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ បើកប្រាក់ឈ្នួល ឬបើកប្រាក់បុរេប្រទានយ៉ាងតិច ៥០% ឲ្យកម្មករនិយោជិត មុនថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨

អត្ថបទដោយ៖
Kien Sereyvuth

រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យដើម្បីឲ្យកម្មករកម្មការិនី តាមរោងចក្រសហគ្រាស និងតាមគ្រឹះស្ថានអប់រំទាំងអស់ បានឈប់សម្រាករយៈពេល៣ថ្ងៃទី២៨ ២៩ និង៣០ ខែកក្កដា ឆ្នាំ២០១៨​ដើម្បីពួកគេអាចទៅចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

នៅថ្ងៃទី៩ ខែកក្កដានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវីវៈ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន ទាំងអស់ ដែលស្ថិតនៅក្នុងដែនអនុវត្តនៃច្បាស់ស្តីពីការងារ ក្នុងករណី ពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលក្នុងឱកាសដែលអនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាកមានប្រាក់ឈ្នួលក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨  ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទទួលបានប្រាក់ បុរេប្រទានយ៉ាងតិច ៥០% (ហាសិបភាគរយ) មុនថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner