គណៈបញ្ជាការឯកភាពខេត្តបាត់ដំបង បានក្រើនរំលឹកដល់កម្លាំងសមត្ថកិច្ចទាំង៣ប្រភេទ ត្រូវពង្រឹង និង អនុវត្តនូវភារកិច្ចចំពោះមុខដល់គ្រប់គណបក្សនយោបាយទាំងអស់នៅក្នុងខេត្ត

 
បាត់ដំបង៖ ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជួបសំណេះសំ ណាលជាមួយកងកម្លាំងទាំង៣ប្រភេទ ប្រមាណជា៥០០ នាក់ ដែលទទួលភារកិច្ចក្នុងកិច្ចការពារ នៅក្នុងការពង្រឹង នូវសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈសង្គមនិងដើម្បីធានាឲ្យបាន នូវកិច្ចដំណើរការនិងការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា នាថ្ងៃទី២៩ខែកក្កដា២០១៨ខាងមុខនេះប្រព្រឹត្ត ទៅដោយរលូននិងគ្មានអំពើហឹង្សា កន្លងទៅថ្មីៗនេះនៅឯស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គឺក្នុងគោលបំណង ដើម្បីក្រើនរំលឹក ដាស់តឿន ដល់កងកម្លាំងទាំង៣ប្រភេទ ក្នុងការពង្រឹងនូវសុខសន្តិភាព ស្ថេរភាព សុវត្ថិភាពសាធារណៈ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដល់គ្រប់​គណបក្សនយោបាយ​ទាំងអស់ដោយស្មើៗភាពគ្នានៅក្នុងឱកាសដែ លយុទ្ធនាការនៃការឃោសនារកសម្លេងឆ្នោត ត្រូវបានចា ប់ផ្តើមពីថ្ងៃទី០៧ ដល់ ថ្ងៃទី២៧ ខែកក្កដា និង ដើម្បីឲ្យដំ ណើរការ នៃការប្រព្រឹត្តទៅ ដោយរលូន ទាំងការឃោសនារកសម្លេងឆ្នោត ទាំងកិច្ចដំណើរការ ក្នុងថ្ងៃបោះឆ្នោត និងទាំងការរាប់សន្លឹកឆ្នោត…។ ជាពិសេស គឺនៅក្រោយការ បោះឆ្នោត ដល់គ្រប់គណបក្សនយោបាយទាំងអស់ដែលមានចុះក្នុងបញ្ជីបោះឆ្នោតរបស់គជប.ខេត្តបាត់ដំបង និង បងប្អូនប្រជាពលរដ្ឋដែលទៅចូលរួមបោះឆ្នោត។ដោយត្រូវធានាឲ្យបាន ទាំងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គមដោយគ្មានអំពើហឹង្សានិងដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលអាចទទួលយកបាន ។ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយកងកម្លាំងប្រចាំការក្នុងកិច្ចការពារសុខសុវត្ថិភាព ស្ថេរភាព និងណ្តាប់ធ្នាប់សាធារណៈសង្គមក្នុងថ្ងៃចាប់ផ្តើមយុទ្ធនាការបោះឆ្នោ តនេះ ក៏មានវត្តមាន ឯ.ឧ ឧ.ទោ អ៊ុក ឃ្នួច មេបញ្ជារការតំបន់ប្រតិបត្តិកាសឹករងខេត្ត,ឯឧ ឧ.ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តនិងឯឧ ឧ.ត្រី មាស សុវណ្ណ មេបញ្ជាការនៃ កងរាជអាវុធហត្ថខេត្តបាត់ដំបងផងដែរ។
     សូមបញ្ជាក់ថា៖គិតត្រឹមថ្ងៃទី០៨ខែកក្កដានេះ នៅក្នុងខេត្តបាត់ដំបង មានវត្តមានគណបក្សចំនួន០៣ ដែលបានបើកយុទ្ធនាការក្នុងការដង្ហែរក្បួនឃោសនារកសម្លេងឆ្នោតរបស់ខ្លួននៅតាមដង​ ផ្លូវសំខាន់ៗ ក្នុងទីប្រជុំជនខេត្ត ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និង គណបក្សសម្បុកឃ្មុំ ។ នៅក្នុងចំណោមគណបក្សទាំង១៥ ដែលបានចុះឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោតគជប.ខេត្ត និងមានក្នុងចំណោមគណបក្សទាំង២០ដែលទទួលស្គាល់និងបានចុះឈ្មោះនៅក្នុងបញ្ជី បោះឆ្នោតរបស់ គជប .៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner