បើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអណត្តិទី៦ សរុប៣ឃុំស្រុកស្ទោង ខេត្តកំពង់ធំ

អត្ថបទដោយ៖
Kien Sereyvuth

បើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអណត្តិទី៦ សរុប៣ឃុំស្រុកស្ទោង
ខេត្តកំពង់ធំ   គណបក្សនយោបាយចំនួន ៣ឃុំ ក្នុងនោះមានឃុំព្រះដំរី ឃុំរុងរឿង និងឃុំ បន្ទាយ ស្ទោង បានមកជូបជុំគ្នា នៅក្នុងបរិវេណវត្តបុទមដើម្បីដង្ហែរក្បួនឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្រ្តអណត្តិទី៦នេះ ដែលនៅជាថ្ងៃដំបូង បានបើកយុទ្ធនាការ ដង្ហែរក្បួន ក្នុងនោះ មានគណបក្សនយោបាយមួយចំនួន ពុំមានសកម្មភាពនោះឡើយ តែសកម្មភាពដង្ហែរក្បួនរបស់គណបក្សប្រជាជនកម្ពុជា មានសមាជិកចូលរួមយ៉ាងច្រើនកុះករ។
សមាជិក សមាជិកា សកម្មជន យុវជន របស់គណបក្សប្រជាជនកម្ពុជា ប្រមាណជាង១៣៥០នាក់ បានមកជួបជុំគ្នានៅទីធ្លាបរិវេណវត្តបុទម ស្រុកស្ទោង ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៨ និងជាព្រឹត្តិការណ៍បើកយុទ្ធនាការ ឃោសនាបោះឆ្នោត ស្វែងរកសម្លេងគាំទ្របេក្ខជន ដែលត្រូវជ្រើសតាំងធ្វើជាតំណាងរាស្ត្រ អាណត្តិទី៦   ។
ក្នុងសកម្មភាពបើកយុទ្ធបាការឃោសនាបោះឆ្នោតនេះ ត្រូវបានចាក់ឡាយផ្សាយផ្ទាល់ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នូវមិទិ្ទញអបអរសាទរខួបលើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ( ២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០១៨ )ពីទូរទស្សន៍ អប្សរាទីក្រុងភ្នំពេញ ដែលបានដាក់បញ្ជាំស្លាយ ជូនដល់សមាជិកសមាជិការមើលចំនួន៣ នៅក្នុងសាលាឆាន់ នៃវត្តបទុម ក៏ត្រូវបានប្រារព្ធជាមួយគ្នាក្នុងឱកាសនោះ  ដើម្បីបង្ហាញឲ្យឃើញថា  គណបក្សប្រជាជនកម្ពុជា គឺជា គណបក្សចាស់ទុំខាងនយោបាយ  គណបក្សប្រជាជនកម្ពុជាបានចាប់បដិសន្ធិឡើងក្នុងបុព្វហេតុប្រជាជន  គ្រប់កាលៈទេសៈរួមសុខរួមទុក្ខជាមួយប្រជាជន ស៊ូលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ  ។
ឯកឧត្តមសោម ស៊ុន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ  អនុប្រធានចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំ បន្ទាយស្ទោង បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជន ចំនួន៣ ឃុំចូលរួម ១៣៥០នាក់ ក្នុងនោះមានម៉ូតូ៥២៥គ្រឿង និងរថយន្ត ៥៥គ្រឿង ចូលរួមហែគណបក្សទៅតាមឃុំនីមួយៗ បន្ទាប់ពីការសំណេះសំណាលក្រោមអធិបតីភាព ឯកឧត្តម សោម ស៊ុន ក្រោមសំលេងទះដៃគាំទ្រអប់អរសាទរ នូវកម្លាំងមហាជននេះផងដែរ។
នៅឯក្រុងស្ទឹងសែន មានការប្រារព្វពិធីផ្សព្វផ្សាយប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា នូវមិទិ្ទញអបអរសាទរខួបលើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ( ២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០១៨ ) ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ដើម្បីបើកយុទ្ធនាការ ដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ របស់គណបក្សប្រជាជនកម្ពុជានៅខេត្តកំពង់ធំ ដែលមានមធ្យោបាយចូលរួមដង្ហែយុទ្ធនាការរបស់ក្រុងស្ទឹងសែន ឃោសនាបោះឆ្នោតអណត្តិទី៦ របស់គណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែនរួមមាន សមាជិកសមាជិកាជិត១ ម៉ឺននាក់ ៨ឃុំសង្កាត់ រថយន្តតូចធំសរុបចំនួន ២១២គ្រឿង ម៉ូតូរឺម៉ក់ ចំនួន១៨៤៤គ្រឿង បានដង្ហែរក្បួនចេញពី ភោជនីយដ្ឋានព្រះច័ន្ទពេញវង់ ទៅដល់ថ្នាល់បែក សៀមរាប ព្រះវិហារ  និងត្រឡប់មកក្រុងស្ទឹងសែនវិញ។
ឯកឧត្តម សុខ លូ ប្រធានគណបក្សខេត្តកំពង់ធំ មានប្រសាសន៍ថា  រាល់អណត្តិនៃរាជរដ្ឋាភិបាលកម្ពុជា  នីតិកាលទី១ ដល់នីតិកាល៥  នៃរដ្ឋភាកន្លងមកនេះ  ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន បានសម្រេចជោគជ័យដ៏ធំធេងជាបន្តបន្ទាប់លើគ្រប់វិស័យ  ក្នុងនោះរួមមានផងដែរ ការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ  រារាំងទប់ស្កាត់ការធ្វើបដិវត្តពណ៌  ធានាសន្តិសុខសណ្តាប់ធ្នាប់សង្គមការពារបូរណភាពដែនដីនៃមាតុភូមិ បង្កើតបាននូវលទ្ធភាពនិងគោលគ្រឹះនៃការអភិវឌ្ឍន៍ជាតិ លើកស្ទួយជីវភាពប្រជាជន ដាក់ចេញគោលនយោបាយទាក់ទាញការវិនិយោគ បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ដោះស្រាយគោលនយោបាយសំណាញ់សុវត្ថិភាពសង្គម  តម្លើងប្រាក់បៀវត្សរ៍  លើកស្ទួយជីវភាពរស់នៅនិងផ្តល់កិត្តិយសជូនអតីតយុទ្ធជន ជាដើម ។
 បានលើកឡើងអំពីគោលដៅចម្បងៗរបស់គណបក្សប្រជាជនកម្ពុជាផងដែរ  លើភារកិច្ចបន្តពង្រឹងសន្តិភាពឲ្យបានរឹងមាំ ជម្រុញការកសាងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ  ប្រកបដោយនិរន្តរភាព   គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល ០៥ឆ្នាំខាងមុខ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ នឹងត្រូវបានធានាការអភិវឌ្ឍន៍ បម្រើជាតិ និង ប្រជាជន  ដោយឈរលើមាគ៌ាសន្តិភាព ឯកភាព ប្រជាធិបតេយ្យ អនុវត្តយ៉ាងសកម្ម គោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឲ្យក្លាយជាមហាចលនារបស់ជាតិ  ។
 ឯកឧត្តម សុខ លូ បាន អំពាវនាវ សូមឲ្យជនរួមជាតិដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត  អញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញារូបទេវតាបាចផ្កា លំដាប់លេខរៀងទី២០ ដើមី្បគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសជាតិ រក្សាបាននូវសន្តិភាព និងការអភិវឌ្ឍមាតុភូមិប្រកបដោយនិរន្តរភាព ក្នុងអាណត្តិទី៦ បន្តទៀត ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner