ថ្ងៃឃោសនាបោះឆ្នោតទី១ សមាជិកគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង ដង្ហែក្បូនជួបជុំគ្នាតាមគោលដៅ៣កន្លែងសរុបមានចំនួន៦.៥០០នាក់ ខណៈពេលគណបក្ស៥ផ្សេងទៀតគ្មានសកម្មភាព

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ គឺជាថ្ងៃឃោសនាបោះឆ្នោតលើកទី១ គណប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំងបានធ្វើការដង្ហែក្បួនមកជួបជុំគ្នាតាមគោលដៅ៣កន្លែងដែលមានចំនួនសរុបចំនួន៦.៥០០នាក់ ។ ក្នុងនោះមានគោលដៅទី១ នៅក្នុងទីស្នាក់ការគណប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងមានសមាជិក មកពីតាមអង្គភាពមន្ត្រីរាជជុំវិញខេត្ត និងមកពីអង្គភាពយុវជនក្នុងខេត្ត សរុបមានចំនួន២.៥០០នាក់  ដែលមានឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ជាអ្នកដឹកនាំ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner