ផ្ទះឈើប្រក់ក្បឿងពីរខ្នងបីល្វែងត្រូវភ្លើងឆេះខ្ទេចគ្មានសល់

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖​ នៅយប់ថ្ងៃទី0៦ ខែកក្តដា ឆ្នាំ2018 វេលាម៉ោង03ទៀបភ្លឺឈានចូលថ្ងៃ07 ខែកក្តដា មានករណីភ្លើងឆេះផ្ទះជញ្ជាំងក្តារប្រក់ក្បឿងពីរខ្នងបីល្វែងខ្ទេចខ្ទីគ្មានសេសសល់។ ករណីកើតឡើងនៅក្នុងភូមិកំពង់ស្នោរលិច ឃុំជីក្រែង ស្រុកជីក្រែង។ តាមសំដីអ្នកជិតខាងនិយាយថា ម្ចាស់ផ្ទះឈ្មោះ ស រ៉ន ភេទប្រុស អាយុ៥២ឆ្នាំ (ប្រពន្ធស្លាប់ចោលជាច្រើនឆ្នាំ) និងមានប្រពន្ធក្រោយឈ្មោះម៉ៅនៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្តី ស្រុកជីក្រែង។បច្ចុប្បន្នអ្នកទាំងពីរទៅរកសីុនៅធ្វើជាកម្មករនៅក្រុងប៉ោយប៉ែត។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner