អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលជាមួយអតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជនស្រុកបាកាន
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋប្រមាណជា១០០០នាក់ រស់នៅស្រុកបាកាន បានចូលរួមក្នុងកម្មវិធីសំណេះសំណាល និងអាហារសាមគ្គី ក្រោមអធិបតីភាព ឯក ឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និងជាអភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រជាពលរដ្ឋដែលបានចូលរួមជាង១០០០នាក់ គឺជាអតីតមន្រ្តីរាជការរៀមច្បងដែលបានចូលនិវត្តន៍ ហើយខ្លះបាត់បង់សម្បទាវិជ្ជាជីវ: និងខ្លះទៀតជាអតីតយុទ្ធជន។ ក្រោយពីការសំណេះសំណាលប្រកបដោយបរិយាកាសដ៍សែនរីករាយ និងស្និទ្ធស្នាលបានបញ្ចប់ ឯកឧត្តមបណ្ឌិត បានរៀបចំនូវ អាហារសាមគ្គីមួយពេលដ៏ឆ្ងាញ់ និងបានចែកជូន សារុង ត្រីខកំប៉ុង និងថវិកាមួយចំនួនផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើ ក៏ដូចជាសំណូមពរដល់បងប្អូន ពូមីង យាយតា អញ្ជើញទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។