សាកសពមនុស្ស៣១នាក់ហើយ ត្រូវបានក្រុមសង្គ្រោះឥណ្ឌូណេស៊ីរកឃើញ បន្ទាប់ពីហេតុការណ៍លិចសាឡង់ដឹកអ្នកដំណើរមួយគ្រឿង

ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីបានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិតក្នុងហេតុការណ៍លិចសាឡង់ដឹកអ្នកដំណើរមួយគ្រឿងស្ថិតនៅខេត្តស៊ូឡាវេស៊ី ភាគកណ្តាលប្រទេសបានបន្តកើនឡើងដល់៣១នាក់ហើយ មកទល់ពេលនេះ ក្រុមអ្នកជួយសង្រ្គោះកំពុងតាមរកអ្នកបាត់ខ្លួនជាច្រើននាក់ផ្សេងទៀត ។

ដោយឡែកអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានឲ្យដឹងថា មនុស្ស៣១នាក់ ត្រូវបានគេអះអាងថា បានបាត់បង់ជីវិត ខណៈ១៣០នាក់ ត្រូវបានជួយសង្រ្គោះ និង៣នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ ក្រោយសាឡង់មួយគ្រឿងផ្ទុកមនុស្ស១៦៤នាក់ ជួបប្រទះឧបទ្ទវហេតុលិចសាឡង់ នៅឯខេត្តស៊ូឡាវេស៊ី កាលពីថ្ងៃអង្គារ៍ សប្តាហ៍នេះ។

ស្របពេលជាមួយគ្នានោះដែរ មិនទាន់មានរបាយការណ៍បញ្ជាក់អំពីមូលហេតុនៃការលិចសាឡង់នោះឡើយ។ គួរបញ្ជាក់ថា ករណីបែបនេះ មិនមែនទើបកើតឡើងជា លើកទីមួយនោះទេ នៅក្នុងប្រទេសឥណ្ឌូនេស៊ីសម្រាប់ឆ្នាំ២០១៨នេះ។ ជាទូទៅមូលហេតុនៃសោកនាដកម្មបែបនេះ ភាគច្រើនគឺបណ្ដាលមកពីការដឹកលើសចំណុះ និងការមិនគោរពបទដ្ឋានដឹកជញ្ជូនជាដើម៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner