ប្រទេសជាតិមានសន្តិភាព គឺបានផ្តល់នូវការងារ និងគ្រួសារមានជីវភាពធូរធារ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកណ្តាល ៖   ប្រធានចលនាយុវជនស្រុកខ្សាច់កណ្តាល អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ព្រោះប្រទេស ជាតិមានសន្តិភាព គឺបានផ្តល់នូវការងារជាច្រើន ពិសេសស្រ្តីបម្រើការងារនៅក្នុងវិស័យវាយនភណ្ឌ ទទួលបានចំណូល កាន់តែខ្ពស់ និងធ្វើឲ្យគ្រួសារមានជីវភាពធូរធារ ។

  ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានលើកឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសមាជិក សមាជិការបក្សឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ថា សុខសន្តិភាពមានសារៈ សំខាន់ណាស់សម្រាប់ប្រទេសនៅក្នុងពិភពលោក និងជាបំណងប្រាថ្នារបស់មនុស្សគ្រប់ៗរូប ព្រោះប្រទេសដែលមាន សន្តិភាព គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ការផ្តល់សិទ្ធរស់នៅ សេរីភាព អំណាច និងការស្វែងរកចំណូលបាន ដោយខ្លួនឯង ជាពិសេសការចូលរួមអភិវឌ្ឍន៍ជាមួយសង្គមជាតិទាំងអស់គ្នា ។

  ឯកឧត្តម ប្រធាន បានបន្តថា ពាក់ព័ន្ធនឹងការអភិឌ្ឍន៍នេះ បច្ចុប្បន្នវិស័យវាយនភណ្ឌកាត់ដេរ និងស្បែកជើង ជាវិស័យមួយកំពុងរីកចម្រើនយ៉ាងខ្លាំង គឺបានជម្រុញឲ្យស្រ្តីទទួលបានការងារជាច្រើន និងអាចកាន់កាប់សេដ្ឋកិច្ចដោយខ្លួន ឯងបាន ព្រោះកម្មករ-កម្មការិនីនៅក្នុងវិស័យនេះ ពួកគេទទួលប្រាក់ខែអប្បរមា ក្នុងមួយខែៗសមរម្យ ដែលធ្វើឲ្យចំណូល ពួកគាត់កាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ។ សក្តានុពលទាំងអស់នេះបង្ហាញថា យុវជនកម្ពុជាសម័យតេជោ មានសិទ្ធពេញ លេញក្នុងការព្វកិច្ចរកចំណូលដោយខ្លួនឯង និងការចូលរួមចំណែកជាមួយសង្គម តាមរយៈការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងជាចំណែកធ្វើឲ្យប្រទេសយើងមានកំណើនសេដ្ឋកិច្ចយ៉ាងល្អផងដែរ ។

        ក្រៅពីការងារខាងលើ រាជរដ្ឋាភិបាលបានបង្កើតឲ្យមានគោលនយោបាយផ្សេងៗដូចជា គោលនយោបាយគាំពារសង្គម ក្នុងការពិនិត្យព្យាបាលជម្ងឺ ការធ្វើដំណើរតាមរថយន្តក្រុងឥតគិតលុយ ស្រ្តីឆ្លងទន្លេទទួលបានច្បាប់ឈប់សម្រាប់ចំនួន៣ខែ និងទទួលបានប្រាក់ឧបត្ថម្ភ១២០% ព្រមទាំងទទួលបានថវិការថែមជូនពីរាជរដ្ឋាភិបាលចំនួន ៤០ម៉ឺនរៀល រួមជាមួយប្រាក់ ឧត្តម្ភរបស់សម្តេចតេជោមួយចំនួនទៀត ក្នុងនោះសម្រាប់ស្រ្តីឆ្លងទន្លេបានកូនភ្លោះ២ ឬ៣នាក់ និងទទួលបានប្រាក់ឧត្ថម្ភ កាន់តែច្រើនទៀតផងដែរ ។

         ឯកឧត្តម ជាប ដាវុធ បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជា ជាអ្នកដឹក នាំ គឺបានធ្វើដំណើរវិវត្តន៍ទៅរកភាពរីកចម្រើនជានិច្ច ប្រកបដោយសន្តិភាព សេរីភាព ស្ថិរភាព ជាពិសេសផ្តល់ឱកាស កាន់តែច្រើនដល់ប្រជាពលរដ្ឋ ទទួលបានការងារធ្វើ មានចំណូលកាន់តែខ្ពស់ និងបានធ្វើឲ្យគ្រួសារមានជីវភាពធូរធារ។ ដូច្នេះ នៅក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ សូមប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០កុំបីខាន៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner