នារីម្នាក់បើករថយន្តRAV4 គិតតែអោនរើសទូរស័ព្ទជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាត

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ៖​ នារីម្នាក់បានបើករថយន្តបណ្តើរហើយបានអោនរើសទូរស័ព្ទបណ្តើរធ្វើអោយជ្រុលចង្កូតទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតយ៉ាងដំណំ។
​   ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២ខែកក្កដា​ឆ្នាំ២០១៨​ នៅចំណុចស្តុបផ្លូវព្រះសីហនុកែងផ្លូវលេខ១១៣​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី៣ខណ្ឌចំការមន​។
​   តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកRAV4 ពណ៍ទឹកប្រាក់​ពាក់ស្លាកលេខភ្នំពេញ2X 5712 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ​ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុក៏បានអោនរើសទូរស័ព្ទស្រាប់តែរ៉េចង្កូតទៅបុលនិងក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ។
​  ក្រោយពេលកើតហេតុម្ចាស់រថយន្តបានគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើរហេតុត្រូវបានសម្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅជំនាញស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner