ក្រុមហ៊ុន Be Mpire និង B hip សហការគ្នាបើកវគ្គបណ្តុះបណ្តាលផ្តល់ឱកាសការងារដល់យុវជន ស្របទៅនឹងទីផ្សារប្រទេសកម្ពុជាដែលកំពុងមានការងារច្រើនសម្បូរបែប

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យុវជនកម្ពុជា ជាច្រើនរូបបាននាំគ្នានិយាយថា  ឱកាសការងារសម្រាប់ពួកគេពិតជាសំខាន់ណាស់ ព្រោះបើមានការងារធ្វើ នោះ ពួកគេនឹងអាចដោះស្រាយការសិក្សា ជួយសម្រួលដល់ការចំណាយរបស់គ្រួសារ និងដើម្បីជីវភាពរបស់ពួកគេផងដែរ ដូចនេះ ហើយទើបពួកគេចង់ឱ្យបណ្តាក្រុមហ៊ុននានាបន្ថែមឱកាសការងារ ដើម្បីពួកគេមានការងារធ្វើ ស្របនឹងទីផ្សារប្រទេសកម្ពុជាកំពុង មានទីផ្សារការងារច្រើនសម្បូរបែប ។

តំណាងក្រុមហ៊ុននានាជាច្រើនបានធ្វើបទបង្ហាញពីការផ្តល់ឱកាសការងារឱ្យយុវជន និងសិស្សនិស្សិតមានការងារធ្វើ ហើយនិយាយ ថា  សម្រាប់ឱកាសការងារពិតជាសំខាន់ណាស់ ព្រោះបើមានការងារធ្វើ ពួកគេអាចដោះស្រាយការសិក្សា អាចសម្រួលដល់គ្រួសារ និងដើម្បីបង្កើតប្រាក់ចំណូលដល់គ្រួសារ  ។  បច្ចុប្បន្នប្រទេសកម្ពុជា មានក្រុមហ៊ុនច្រើនណាស់ ដូចនេះពួកគេចង់ឱ្យក្រុមហ៊ុននានាបានបង្កើនឱកាសការងារសម្រាប់ពួកគេបន្ថែមទៀត  ព្រោះយុវជនកាន់តែច្រើនកាន់តែត្រូវការឱកាសការងារ  ។
លោក ចន ប្រុស ស្ថាបនិកនៃក្រុមហ៊ុន ប៊ី អឹមផាយអឺ មានប្រសាសន៍ថា ក្រុមហ៊ុនលោកមកធ្វើបទបង្ហាញនាពេលនេះ គឺដើម្បីបង្ហាញឱកាសការងារឱ្យយុវជន ចេះចាប់យកឱកាស ស្របនឹងប្រទេសជាតិកំពុងមានសន្តិសន្តភាព និងប្រទេសជាតិកំពុងមានតម្រូវការទីផ្សារ ។ 

លោកបន្តថា ជាការពិតណាស់ ឱកាសការងារសម្រាប់យុវជនម្នាក់ៗពិតជាសំខាន់ ព្រោះបើពួកគេមានការងារ នោះពួកគេនឹងមានលទ្ធភាពជួយគ្រួសារ និងជួយកសាងគ្រួសារសម្រាប់ពួកគេម្នាក់បាន ។  ក្រុមហ៊ុនលោកក៍បានផ្តល់ឱកាសការងារភា្លមៗដល់យុវជនផងដែរ ឲ្យតែពួកគេចេះចាប់។
សូមបញ្ជាក់ថា ជាមួយនឹងការធ្វើបទបង្ហាញនៅតាមស្ថាប័ននានា ដូចជាសាកលវិទ្យាល័យ ភោជនីយដ្ឋាន និងសណ្ឋាគារ មានយុវជនរាប់រយនាក់បានស្នើឱ្យក្រុមហ៊ុនបើកឱកាសការងារឱ្យយុវជនកម្ពុជា កាន់តែមានការងារបន្ថែមទៀតផងដែរ ហើយជាមួយគ្នានេះ  ក្រុមហ៊ុនទំាងអស់នោះ  ក៍បានបើកទូលាយ ក្នុងការផ្តល់ឱកាសការងារឱ្យពួកគេតាមតម្រូវការផងដែរ ព្រោះក្រុមហ៊ុននីមួយៗ សុទ្ធតែបានបង្ហាញពីការបើកសាខាថ្មី និងត្រូវការបុគ្គលិកបន្ថែម ដូចនេះសូមយុវជនទំាងអស់ត្រូវចេះចាប់យក ឱកាសការងារដើម្បីកសាងឧត្ថម្ភភាពខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់សង្គមជាតិ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner