សេតវិមានសហរដ្ឋអាមេរិកបញ្ជាក់ថា ដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរ និង មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ទំនងជាត្រូវចំណាយពេលមួយឆ្នំាំ

សហរដ្ឋអាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិប្រចំាសេតវិមានលោក ចន បូលតុន បាន គូសបញ្ជាក់ថា សហរដ្ឋអាមេរិកមានផែនការលុបបំបាត់អាវុធនុយក្លេអ៊ែរ-មីស៊ីល ផ្លោងរបស់កូរ៉េខាងជើងយ៉ាងយូរក្នុងរយៈពេលមួយឆ្នាំ ។
ការអះអាងរបស់លោក ចន បូលតុន បានកើតឡើងក្រោយមានសេចក្ដីរាយការណ៍ ថា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ នឹងបំពេញដំនើរទស្សនៈកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងជាថ្មីម្ដងទៀតនាពេលឆាប់ៗនេះ ក្នុងគោលបំនងពិភាក្សា ស្តីអំពីសំណុំរឿងនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ។

ទីប្រឹក្សាសន្តិសុខជាតិប្រចំាសេតវិមានរូបនេះ បាននិយាយថា យើងបានបង្កើតកម្ម វិធីមួយ ហើយលោកជឿជាក់ថា លោក ម៉ៃ ប៉ុមប៉េអូ នឹងពិភាក្សាជាមួយក្រុមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនាពេលឆាប់ៗខាងមុខ ដើម្បីសម្រេចថាតើត្រូវធ្វើដូចម្ដេច ដើម្បីរំសាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងក្នុងរយៈពេលមួយ ឆ្នាំ ។ ប៉ុន្តែកន្លងមករដ្ឋាភិបាលក្រុង ព្យុងយ៉ាង ធ្លាប់បានអះអាងថា ការរំសាយអាវុធ នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ត្រូវតែធ្វើតាមសម្រួលគ្មានការបង្ខិតបង្ខំជាដាច់ខាត៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner