គ្រប់កាលៈទេសៈគ្រប់ពេលណាដែលមានវត្តមានសម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យមានសង្រ្គាមនៅកម្ពុជាឡើយ

អត្ថបទដោយ៖
Kien Sereyvuth

 សៀមរាប៖ គ្រប់កាលៈទេសៈគ្រប់ពេលណាដែលមានវត្តមានសម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យមានសង្រ្គាមនៅកម្ពុជាឡើយ។ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត និង ជាប្រធានក្រុមការងារចុះជួយក្រុងសៀមរាប បានចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ១ពាន់១២០នាក់ ក្នុងសង្កាត់គោកចក ក្រុងខេត្តសៀមរាប ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ។
      មានប្រសាសន៍សំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បាននាំមកនូវការផ្តាំផ្ញើនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា  ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅសង្កាត់គោកចក ក៏ដូចជាទូទាំងខេត្តផងដែរ។ និងថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន ។ ឯកឧត្តមបណ្ឌិតបន្តទៀតថា៖ ដើម្បីឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និង ជាប្រមុខរាជ រដ្ឋាភិបាលកម្ពុជា។ នៅគ្រប់កាលៈទេសៈណាមានសម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យកើតមានសង្រ្គាមនៅកម្ពុជាឡើយ ។  ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានសំណូមដល់ប្រជាពលរដ្ឋ  ដែលមានភូមិដ្ឋានស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ( តំបន់អប្សរា ) សូមមានការអព្យាស្រ័យចំពោះអាជ្ញាធរមូលដ្ឋាន ដោយបច្ចុប្បន្ននេះអាជ្ញាធរខេត្ត បានធ្វើការសម្របសម្រួលជាមួយអាជ្ញាធរអប្សរា ដើមី្បជាការបំពេញនូវតម្រូវការចាំបាច់របស់បងប្អូនផងដែរ ។  ហើយក៏បានជម្រុញឲ្យបង ប្អូនសមាជិករបស់គណបក្សប្រជាជនដែលនៅតាមភូមិ ឃុំ សង្កាត់ គ្រប់ទីកន្លែង ដែលមានតួនាទីនៅ ក្នុងជួរមន្ត្រីរាជការ ដូចជាលោកមេឃុំ ចៅសង្កាត់ លោកមេភូមិ និងក្រុមប្រឹក្សាឃុំ ត្រូវខិតខំបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរឡើងថែមទៀត ។
       សូមបញ្ជាក់ថា៖ កត្តាសំខាន់នោះគឺផ្សព្វផ្សាយជម្រុញដល់យុវជន និង ប្រជាជននៅតាមមូលដ្ឋានឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នានៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ ខាងមុខនេះ ជូនគណបក្សប្រជា ជន ដែលមានលំដាប់លេខរៀងទី២០ មានរូបទេវតាបាចផ្កា ហើយការបោះឆ្នោតជូនគណបក្សប្រជាជន គឺរក្សាការពារ បានសន្តិភាព និង ការអភិវឌ្ឍមូលដ្ឋាន  និងត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរក្សាកុំឲ្យបាត់បង់អត្តសញ្ញាណប័ណ្ឌរបស់ខ្លួន និង ត្រូវរួមគ្នាដោះស្រាយរាល់កង្វល់ប្រជាពលរដ្ឋ ដែលប្រឈមនឹងជីវភាពរស់នៅ និង រួមគ្នាការពារសន្តិសុខសុវត្ថិភាព និង ចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាន និង រួមគ្នាការពារសន្តិភាពនិងសមិទ្ធផលដែលកើតមាននៅមូលដ្ឋានឲ្យបានគង់វង្សទៀតផង។
ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ក៏បាននាំយកនូវវត្ថុអនុស្សាវរីយ៍កំដរដៃ ជូនដល់បងប្អូនជាសមាជិក សមាជិកាទាំង ១ពាន់១២០នាក់ ម្នាក់ៗ ២០ពាន់រៀលផងដែរ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner