ឯកឧត្ដម សៅ សារឿន សួរសុខទក្ខ លោក ប៉ាត់ ខ្លី មេភូមិ គោកភ្នំ ឃុំវ៉ារិន ដែលមានជម្ងឺលើសឈាម

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីបង្ហាញមនោសញ្ចេតនាស្និតស្នាលជាមួយក្រុមការងារជាមួយអាជ្ញាធរមូលដ្ឋាននោះនារសៀលថ្ងៃ សុក្រ ទី ២៩ មិថុនា កន្លងទៅ នេះប្រតិភូក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ វ៉ារិន ដឹកនាំដោយឯកឧត្ដម ( ឧត្តមសេនីយ៍ឯក )សៅសារឿន(អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ជានាយក នាយកដ្ឋានកិច្ចការយោធា ស៊ីវិល  និងជាសមាជិកគណៈកម្មាធិការគណ្តាលគណបក្សប្រជាជនកម្ពុជាប្រធានក្រុមការងារចុះជួយឃុំវ៉ារិន និងលោកជំទាវ ព្រមទាំងក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាលនិងសាកសួរសុខទក្ខលោក ប៉ាត់ ខ្លី មេភូមិ គោកភ្នំ ឃុំវ៉ារិនដែលមានជម្ងឺលើសឈានក្នុងពេលពេលបំពេញការងារបម្រើប្រជាពលរដ្ឋកន្លងទៅនេះកំពង់សម្រាកព្យាបាលបន្តនៅផ្ទះក្រុមគ្រួសារក្នុងភូមិ អួរអង្រែ ឃុំ ត្រពាំងតាវ ស្រុក អន្លង់វែង ដើម្បីពិនិត្យស្ថានភាពជម្ងឺបន្ត ។
 យោងតាមសម្តីរបស់លោក ប៉ាត់ ខ្លី មេភូមិ គោកភ្នំ បានឲ្យដឹងថាក្នុងពេលបំពេញការងារក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋរូបលោកមានការៈសម្ពាធឈានឡើងនិងបានបញ្ជូនទៅព្យាបាននៅមន្ទីរពេទ្យខេត្តសៀមរាប ដោយស្ថានភាពមិនបានធូតស្បើយទើបក្រុមគ្រួសារបានបញ្ជូនរូបលោកទៅពិនិត្យព្យាបាលនៅក្រៅប្រទេស បន្តទៀត ។ហើយរហូតមកដល់ពេលនេះលោកបានធូរស្បើយ ។
ឯកឧត្ដមសៅសារឿនបានថ្លែងនូវកាផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចពិជ័យសេនាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សៀមរាប ផ្ញើជូនចំពោះលោកប៉ាត់ ខ្លី ដែលកំពង់សម្រាបព្យាបាលជម្ងឺរនាពេលនេះឱ្យបានឆាប់ជាសះស្បើយ ដើម្បីឆាប់វិលទៅគេហដ្ឋាននិងបំពេញទួនាទីភារកិច្ចជូនប្រជាពលរដ្ឋ ។ក្នុងឱកាសចុះសួរសុខទុក្ខអ្នកជម្ងឺនេះ ឯកឧត្ដមសៅសារឿនបានលើកឡើងពីការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាពិសេសអនុវត្តនយោបាយឈ្នះឈ្នះ  របស់សម្តេចតេជោហ៊ុន សែនបានធ្វើឲ្យប្រទេសជាតិ បញ្ចប់សង្រ្គាមទាំងស្រុង នាំមកនូវការបង្រួបបង្រួមជាតិ មានសុខសន្តិភាពលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនិងនាំមកនូវសេចក្ដីសុខសាន្តជូនប្រជាពលរដ្ឋនិងការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យនិងរក្សាបាននូវស្ថេរភាពនយោបាយនិងបានប្រែក្លាយតំបន់អតីតសមរតភូមិប្រយុទ្ធទាំងអស់ឲ្យទៅជាទីផ្សារនិងជាតំបន់អភិវឌ្ឍន៍ ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ឯកឧត្ដមសៅសារឿនបានថ្លែងពីបំណង់ប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ឧបត្ថម្ភលើកកំពស់ជីវភាពបងប្អូនប្រជាពលរដ្ឋក៏ដូចជា យុទ្ធជន យុទ្ធនារី ព្រមទាំងក្រុមគ្រួសារ និងបងប្អូនកម្មការនី ដែលផ្ទៃពោះមកសម្រាលបុត្រទាំងអស់ បានទទួលនៅសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃក្នុងមន្ទីរពេទ្យរដ្ឋ និងបានឧបត្ថម្ភថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលដល់អ្នកសម្រាលបុត្របន្ថែមទៀត។ឯកឧត្ដមសៅសារឿនបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ ដើម្បីផ្តល់ការគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី ៦ និងនីតិកាលបន្តបន្ទាប់ទៀត ដើម្បីប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ។ក្នុងឱកាសចុះសាកសួរសុខទុក្ខអ្នកជម្ងឺនៅមន្ទីរពេទ្យបង្អែកពួកនោះដែរឯកឧត្ដមសៅសារឿននិងលោកជំទាវបានផ្តល់ មី ត្រី ខ ទឹកដោះគោ ព្រមទាំងថវិកា ដល់ មេភូមិ គោកភ្នំ និងចែកជូននូវអំណោយអនុស្សាវរីយ៍ រួមនឹងនិងថវិកាមួយចំនួនដល់ប្រជាពលរដ្ឋចូលរួមនាពេលនោះផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner