ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយទឹកកកពីក្រោយបោកក្បាលស្លាប់ភ្លាមៗ

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើងបណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីបើកម៉ូតូល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តហ៊ីយ៉ានដាយពេញទំហឹងបោកក្បាលនិងថ្នល់ឈាមដាបពេញផ្លូវស្លាប់ភ្លាមៗ នៅវេលាម៉ោង ០១នឹង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃ សៅរ៍ ទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២១B ភូមិ ថ្មី សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្ត កណ្តាល ។
     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តហ៊ីយន់ដាយមួយគ្រឿងដឹកទឹកកកធុនធំពាក់ស្លាកលេខភ្នំពេញ 3A-0844 បើកបរដោយបុរសម្នាក់ចេញពីផ្លូវលេខ១១៣បំណងឆ្លងផ្លូវទិសដៅពីកើតបត់ទៅត្បូងស្រាប់តែពេលកំពុងតែបត់មានម៉ូតូមួយគ្រឿងម៉ាកណៃហ៊តពណ៌ខ្មៅមិនចាំស្លាកលេខបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនតាមបណ្តោយផ្លូវ២១Bទិសដៅពីជើងទៅត្បូងក៏បានទៅបុករថយន្តកំពុងតែបត់យ៉ាងពេញទឹហឹងបណ្តាលឲ្យបុរសម្នាក់ដែរជាម្ចាស់ម៉ូតូនោះបោកក្បាលផ្ទប់នឹងរថយន្តធ្លាយក្បាលហូរឈាមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
    សពបុរសម្នាក់នោះមានឈ្មោះ លន់ សុភាព អាយុ ៣០ឆ្នាំជាង មុខរបរ បញ្ជាការដ្ឋានអង្គរក្ស ស្នាក់នៅក្នុង បញ្ជាការដ្ឋានអង្គរក្ស នៅទួលក្រសាំង មានស្រុកកំណើតនៅ ភូមិព្រែកអញ្ជែញ ឃុំ ព្រែកតាមាក់ ស្រុក ខ្សាច់កណ្តាល ខេត្ត កណ្តាល ។
     ក្រោយពេលកើតហេតុសម្ថកិច្ចក៏ឃាត់ខ្លួនតៃកុងយកមកសាកសួរហើយយកម៉ូតូនឹងរថយន្តយកមករក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់​ ។ រីឯសាកសពសម្ថកិច្ចធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅសាកសាច់ញាត្តិដឹងតាមរថយន្តសាម៉ុយយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner