ប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា ជំនួបរវាងលោក និងលោក ពូទីន ទំនងជាកើតឡើង ក្នុងអំឡុងដំណើរទស្សនៈកិច្ចនៅអឺរ៉ុបនាខែកក្កដា ខាងមុខ

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ ថា រូបលោកអាចនឹងជួបជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក្នុងអំឡុង ដំណើរទស្សនៈកិច្ចរបស់លោកទៅកាន់តំបន់អឺរ៉ុបនាខែកក្កដា ខាងមុខនេះ ។
លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានបែបនេះ ស្រប ពេលជួបពិភាក្សាជាមួយ ប្រធានាធិបតីព័រទុយហ្កាល់លោក ម៉ាសែលឡូ រ៉េបេឡូ ឌឹ ស៊ូហ្ស៊ា ក្នុងអំឡុងដំណើរទស្សនៈកិច្ចមកកាន់រដ្ឋធានីវ៉ាស៊ីនតោន នារសៀលថ្ងៃ ពុធ សប្តាហ៍នេះ ។

លោក ត្រាំ បានគូសបញ្ជាក់ទៀតថា បើសិនជាជំនួបរវាងលោក និង លោក ពូទីន កើតឡើងមែននោះ របៀបវារៈនៃកិច្ចពិភាក្សានេះ នឹងផ្តោតសំខាន់ទៅ លើបញ្ហាវិបត្តិនៅស៊ីរី និងអ៊ុយក្រែន ។ ចំនែកឯទីតំាងនៃជំនួបនេះដែរ ត្រូវបានគេ រាយការណ៍ថា ទំនងជាប្រារព្វឡើងនៅក្នុងទីក្រុង ហ៊ែលស៊ីងគី ប្រទេសហ្វំាងឡង់ ឬក៏ទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ។

ដោយឡែកអ្នកនំាពាក្យវិមានក្រឹមឡំាងរបស់រុស្ស៊ី បានលើកឡើងថា ប្រធានាធិបតី រុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងសមភាគីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ត្រូវគេ រំពឹងថា នឹងមានកិច្ចជំនួបទ្វេភាគីមួយនៅក្នុងប្រទេសទី៣ រីឯកាលបរិច្ឆេត និង ទីកន្លែងនឹងប្រកាសជាផ្លូវការនៅក្នុងថ្ងៃ ព្រហស្បត្តិ៍ នេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner