នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បញ្ជូន មុខសញ្ញាឆក់២នាក់ទៅតុលាកា ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានប្រាប់នៅរសៀលថ្ងៃទី២៧មិថុនា ឆ្នាំ២០១៨នេះ ឲ្យដឹងថា កម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស(ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន ០៤ ករណី ៖។
 
-ករណីទី១ ៖  (ឆក់ទូរសព្ទ័ដៃ ម៉ាក IPhone6pluse ពណ៌ ទឹកមាស) នៅចំណុចមុខផ្ទះលេខ១១៨ ផ្លូវលេខ ១៣៨ ក្រុមទី ៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពី
ជនរងគ្រោះ
-ឈ្មោះ ម៉េង ស្រីហួច ភេទ ស្រី អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ។
 
-ករណីទី២ ៖  (ឆក់ទូរស័ព្ទម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ទឹកប្រាក់ ) នៅចំណុចផ្លូវសហពន្ធ័រ៉ុស្សី កែងផ្លូវលេខ ២០០៩ សង្កាត់ កាកាប ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
 
-ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ទឹកប្រាក់ ) នៅចំណុចផ្លូវសហពន្ធ័រ៉ុស្សី កែងផ្លូវលេខ ២០០៩ សង្កាត់ កាកាប ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
 
-លើកទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទម៉ាក OPPO ពណ៌ ទឹកប្រាក់ ) នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សំដៅមកវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
 
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន
១-ឈ្មោះ ពៅ វិចិត្រ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សិស្សថ្នាក់ទី ៨ E១ វិទ្យាល័យជាស៊ីមសាមគ្គី
-ស្នាក់នៅផ្ទះជួល ផ្លូវលេខមិនចាំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២-ឈ្មោះ ប្រាក់ ចាន់ណារ៉ុង ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សិស្សថ្នាក់ទី១២ F២ វិទ្យាល័យជាស៊ីមសាមគ្គី
-ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន
-ម៉ូតូម៉ាកហុងដាសេ១២៥ ១គ្រឿងពណ៌ ខ្មៅ សេរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ១CL-១០៦៦

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយា ល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
ដោយ ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner