ឆមាសទី១នៃឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលសំណង់ស្រាលចំនួន៦២៤ ករណី

អត្ថបទដោយ៖
Kien Sereyvuth

្រុមការងារសហគមន៍របស់អាជ្ញាជរជាតិអប្សរាបានប្រជុំបូកសរុបរបាយការណ៍ក្នុងឆមាសទី១ នៃឆ្នាំ២០១៨ ដោយមានការអនុញ្ញាតសំណង់ស្រាលចំនួន៦២៤ករណី ជូនប្រជាសហគមន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅសាលបេងមាលា នៃអាជ្ញាធរជាតុអប្សរា នៅព្រឹកថ្ងៃអង្គារ៍ ទី២៥ ខែមិថុនាឆ្នាំ២០១៨កន្លងទៅនេះ។

យោងតាមរបាយការណ៍របស់ក្រុមការងារសហគមន៍បានលើកឡើងថា ក្រុមការងារសហគមន៍ទាំង៥ ក្រុង/ស្រុក ក្នុងនោះមានក្រុងសៀមរាប ស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកអង្គរធំ បានចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ព្រមទាំងបានអនុញ្ញាតប្រភេទសំណង់ស្រាល តាមការស្នើសុំរបស់ពួកគាត់មកអាជ្ញាធរជាតិអប្សរា ដែលប្រភេទសំណង់ទាំងនោះគឺមាន តយ៉ាប ដូរសសរផ្ទះ ដូរជញ្ជាំងផ្ទះ ដូរដំបូលផ្ទះ ធ្វើបង្គន់ ធ្វើរបងផ្ទះ។ល។

ឯកឧត្តម ស៊ុ ម៉ាប់ អគ្គនាយកបានលើកឡើងថា ការងារសហគមន៍ជារឿងចាំបាច់ដែលអាជ្ញាធរជាតិអប្សរាត្រូវតែធ្វើ និងចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ និងតាមគោលដៅរៀងៗខ្លួន ដើម្បីបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ និងសម្របសម្រួលជូនប្រជាពលដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះវាទាក់ទងនឹងជីវភាព ជាពិសេសគឺសុខទុក្ខរបស់ពួកគាត់ជាចាំបាច់។

ឯកឧត្តមអគ្គនាយក បានបន្តថា ដើម្បីឱ្យការងារសហគមន៍ កាន់តែមានប្រសិទ្ធភាពខ្ពស់ សូមក្រុមការងារសហគមន៍នីមួយៗ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការងារចុះតាមមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋបន្តដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ដែលនូវសេសសល់ឱ្យដាច់ស្រេច៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner