កំណាត់ផ្លូវក្រាលកៅស៊ូប្រភេទDBSTនិងផ្លូវបេតុងសរសៃដែកចំនួនបីខ្សែនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងធ្វើ ពិធីសម្ពោដាក់អោយប្រើប្រាស់ជាផ្លូវការ

អត្ថបទដោយ៖
Kien Sereyvuth

(កំពង់​ឆ្នាំង)៖ កំណាត់ផ្លូវក្រាលកៅស៊ូប្រភេទDBST និងផ្លូវបេតុងសរសៃដែកចំនួន៣ខ្សែប្រវែងជិត២២០ម បានធ្វើពិធី សម្ភោធដាក់អោយប្រប្រាស់ជាផ្លូវការកាលពីរសៀលថ្ងៃទី២៥មិថុនាឆ្នាំ២០១៨ ក្រោមអធិបតីភាពដ័ច្ពង់ខ្ពស់ ឯកឧត្តមឈួរ ច័ន្ទ​ឌឿន អភិបាលខេត្តកំពង់ឆ្នាំង។
 
លោក កែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងអោយដឹងថា កំណាត់ផ្លូវទាំង៣ខ្សែនេះមន្ទីរបានចាប់ផ្តើមស្ថាបនាឡើងតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៧ រហូតដល់បំណាច់ខែឧសភា ឆ្នាំ២០១៨ ទើបរួចរាល់ជាស្ថាពរដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ។

លោក កែវ ពៅ ប្រធានមន្ទីរបន្តថាកំណាត់ផ្លូវនេះមានផ្លូវក្រាលកៅស៊ូលេខ២៩ភ្ជាប់ពីផ្លូវអាហារដ្ឋានបុរីដល់ច្រកចូលសាលាហ្វឹកហ្វឺនស៊ីម៉ាកប្រវែង៥៣០ម ទទឹង៦ម ដាក់លូបណ្តោយផ្លូវមុខកាត់០.៨០ម ប្រវែង៣៦០ម និងអណ្តូងលូ១៤កន្លែង កំណាត់ផ្លូវលេខ៥០ភ្ជាប់ពីគ.ម៨៦+៤១០ដល់គ.ម៨៦+៥៦០ មានប្រវែង៣០០ម និងអណ្តូងលូ១២កន្លែងនិងកំណាត់ផ្លូវលេខ៥១ភ្ជាប់ពីផ្លូវជាតិលេខ៥ត្រង់ស្ថានីយតូតាល់ដល់ផ្លូវលេខ៤២(ផ្លូវប្អេរឡចាន)មានប្រវែង៩៥០ម ទទឹង៥ម ដោយឡែកកំណាត់ផ្លូវបេតុងសរសៃដែកលេខ៣៨មានប្រវែង២២០ម ក្នុងនោះមានកំណាត់ផ្លូវប្រវែង២៥០ម ទទឹង៥ម ជាផ្លូវក្រាលកៅស៊ូDBST និងកំណាត់ផ្លូវប្រវែង២២០ម ទទឹង៦ម ជាកំណាត់ផ្លូវបេតុងសរសៃដែកតភ្ជាប់ ពីផ្លូវកៅស៊ូចាយកាទៅដល់វត្តកំពង់អូស។

លោកប្រធានមន្ទីរបានអោយដឹងទៀតថានៅថ្ងៃទី២៥ នេះ មន្ទីរធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូលេខ១៥មួយខ្សែទៀតស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំងមានប្រវែង២៥០០ម ទទឹង៧ម ចិញ្ចើមគ្រួសក្រហម១ម សងខាងផ្លូវចាក់កៅស៊ូប្រភេទAC តភ្ជាប់ពីផ្លូវជាតិលេខ៥ទៅផ្លូវជាតិលេខ៥៣។

ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តមានប្រសាសន៍ថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លៀសវៃរបស់  សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើអោយប្រទេសមានសុខសន្តិភាព  មានការអភិវឌ្ឃន៍រីកចម្រើនលើគ្រប់វិស័យ ហើយកំណាត់​ផ្លូវដែលសម្ភោធដាក់អោយប្រើប្រាស់នាពេលនេះគឺជាសមិទ្ធផលមួយថ្មីបន្ថែមទៀតដែលរាជរដ្ឋាភិបាលបានផ្តល់អោយប្រជាពលរដ្ឋតាមរយះមន្ទីរសាធារណះការបានប្រើប្រាស់។ឯកឧត្តមឈួរ  ច័ន្ទឌឿនបញ្ជាក់ថាបេសកកម្ម របស់យើងមិនធ្វើតែប៉ុណ្ណឹងគ្រប់គ្រាន់នោះទេគឺត្រូវធ្វើបន្ថែមទៀតដើម្បីអោយប្រជាពលរដ្ឋមានជីវភាពរស់នៅបានធូរធារ។

ជាមួយ​គ្នានោះដែរ ឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋអោយទៅបោះឆ្នោតបានគ្រប់ៗគ្នាដើម្បីជ្រើសរើស​ថ្នាក់ដឹកនាំដែលយើងពេញចិត្ត ថ្នាក់ដឹកនាំដែល ដឹកនាំប្រទេសមានការរីកចំរើន។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner