ប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ជូនដល់នាយទាហានជាន់ខ្ពស់ ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក

អត្ថបទដោយ៖
Kien Sereyvuth

នាយទាហានជាន់ខ្ពស់កងទ័ពជើងគោកចំនួន៧៧រូប ត្រូវបានព្រះមហាក្សត្រ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ ភ ម នឹងមេបញ្ជាការកងទ័ពជើងគោក ឡាយព្រះហស្ថលេខា និងចេញអនុក្រិត្យប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ នឹងតម្លើងឋានន្តរសក្តិ ថ្នាក់ឧត្តមសេនីយ៍ឯក ថ្នាក់ឧត្តមសេនីយ៍ទោ ថ្នាក់ឧត្តមសេនីយ៍ត្រី មានមុខជាមេបញ្ជាការរងកងទ័ពជើងគោក ជានាយរងសេនាធិការកងទ័ពជើងគោក និងជាមេបញ្ជាការរងយោធភូមិភាគ កាលពីព្រឹកថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតក្នុងខ័ណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ ។ ពិធីនេះបានប្រព្រឹត្តិទៅស្ថិតក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃ ខ ភ ម មេបញ្ជាការកងទ័ពជើងគោក ។ 

លោកឧត្តមសេនីយ៍ត្រី ដួង ថ្លា នាយរងការិយាល័យទី១ កងទ័ពជើងគោគនៃ ខ ភ ម បានអាននូវព្រះរាជក្រិត្យរបស់ព្រះមហាក្សត្រនឹងសេក្តីប្រកាសរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ ភ ម នឹងកងទ័ពជើងគោក ស្តីពីការតែងតាំងនិងផ្លាស់ប្តូរមុខងារនិងតម្លើងឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ ជូនដល់នាយទាហានជាន់ខ្ពស់ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោកនិងបណ្តាលអង្គភាពចំណុះកងទ័ពជើងគោក ដែលក្នុងព្រះរាជក្រិត្រនិងសេចក្តីប្រកាសបានសម្រេចតម្លើងឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ឯកជូន ឯកឧត្តមឧត្តមសេនីយ៍ទោ ថោង ថាវរិន្ទ. ឯកឧត្តមឧត្តមសេនីយ៍ទោ ពៅ សុខា. ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ួន សារឿន. ឯកឧត្តមឧត្តមសេនីយ៍ទោ ឃុន ធាងលី. ឯកឧត្តមឧត្តមសេនីយ៍ទោ ស៊ាម ហ៊ ជាមេបញ្ជាការរងកងទ័ពជើងគោក សម្រេចតម្លើងឋានន្តរសក្តិថ្នាក់ឧត្តសេនីយ៍ទោ ចំនួន ២១រូប ថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន ៤២រូប និងក្រៅពីនោះសេចក្តីប្រកាសក៍បានតែងតាំងផ្លាស់ប្តូរមុខងារជូននាយទាហានក្នុងកងទ័ពជើងគោក​ចំនួន៩រូប ដែលរួមមានការតែង តាំងមុខងារជាមេបញ្ជាការរងកងទ័ពជើងគោក១រូប.ជានាយរងសេនាធិការកងទ័ពជើងគោក ៧រូប. នឹងតែងតាំងជាមេបញ្ជាការរងយោធភូមិភាគពិសេស ១រូបផងដែរ  ។  

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ ភ ម ពិសេសថ្នាក់ដឹកនាំកងទ័ពជើងគោគ បានកោតសេសើរនិងវាយតំលៃខ្ពស់ចំពោះមេបញ្ជាការ មេញ្ជាការង នាយ ពលទាហានទាំងអស់ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោកនឹងបណ្តាលអង្គភាពចំណុះ ដែលក្នុងរយៈកាលកន្លងមកនេះបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អក្នុងការបំរើឲ្យភារកិច្ចការពារជាតិ ការពារបូរណៈភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា យើងបានរឹងមាំ ។ ឯកឧត្តម បានបញ្ជាក់ថាៈ ជាធម្មតា ការតែងតាំងផ្លាស់ប្តូរមុខងារតួនាទីភារកិច្ចរបស់មន្ត្រី ខ ភ ម គឺជាទូរទៅដើម្បីស្វែងរកនូវការដឹកនាំល្អ និងភាពរីកចំរើនរបស់អង្គភាព ។ បើទោះបីពេលនេះប្រទេសជាតិមានសុខសន្តិភាពក៍ពិតមែន ប៉ុន្តែនេះគឺជាការធ្វើកំណែទម្រង់របស់ ខ ភ ម ។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ក៍បានលើកសរសើរផងដែរដល់ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលរហូតមកបានសហការយ៉ាងល្អជាមួយនិងកងទ័ពជើងគោកគ្រប់អង្គភាពនៅទូរទាំងប្រទេស ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួនពិសេសតែងតែបានជួយឧបត្ថម្ភគ្រប់បែបយ៉ាងជំរុញកិច្ចដំណើការបំពេញបេសកម្មការពារជាតិរបស់ ខ ភ ម ទទួលបានជោគជ័យ ។  ឯកឧត្តម មាស សុភា ក៍បានផ្តាំផ្ញើឲ្យនាយទាហានថ្នាក់មេបញ្ជាការ មេបញ្ជាការរង នឹងនាយទាហាហនដែលទើបបានទទួលឋានន្តរសក្តិ នឹងការតែងតាំងមុងារថ្មីទាំងអស់ ឲ្យខិតខំបំពេញការងារឲ្យកាន់តែល្អថែមទៀត ពិសេសត្រូវគោរពស្រឡាញ់នាយ ពលទាហានក្រោមឱវាតរបស់ខ្លួនឲ្យដូចបងប្អូននិងកូនចៅរបស់ខ្លួន ។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner