អង់គ្លេស បំបាក់ប៉ាណាម៉ា ៦-១ នៅ World Cup 2018 ប៉ុន្តែ ប៉ាណាម៉ា នៅតែរីករាយ
អត្ថបទដោយ៖
ហេង វណ្ណា
(ម៉ូស្គូ)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស បានសាងភាពខ្លាំងជាថ្មីរបស់ខ្លួន ដោយបំបាក់ក្រុមឡើងមក World Cup លើកដំបូងពីតំបន់អាមេរិកខាងជើង ប៉ាណាម៉ា ៦-១ នៅ World Cup 2018 ស្របពេលកីឡាករខ្សែប្រយុទ្ធ Harry Kane រកបាន ៣គ្រាប់ម្នាក់ឯង។
៣ពិន្ទុបន្ថែមនេះ បានធ្វើអង់គ្លេសក្លាយជាក្រុមទី៧ ដែលបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយនៅ World Cup 2018 ដោយឈរនៅលេខ២ ប្រចាំពូល G រកបាន៦ពិន្ទុពេញក្នុង២ប្រកួត។
ការធ្វើបានហែតទ្រីកនេះ (ស៊ុតចូល៣គ្រាប់) បានធ្វើឲ្យកីឡាករមកពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur, Harry Kane រកបាន ៥គ្រាប់ច្រើនជាងគេ នាំមុខ Cristiano Ronaldo របស់ព័រទុយហ្គាល់ និង Romelu Lukaku របស់ប៊ែលហ្ស៊ិក រកបាន៤គ្រាប់ដូចគ្នា៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។