៣គូសំខាន់ចុងក្រោយនារាត្រីនេះ នឹងបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលH ជុំទី២នារាត្រីនេះ នៅ World Cup 2018 នៅទីក្រុងម៉ូស្គូ
អត្ថបទដោយ៖
ហេង វណ្ណា
ម៉ូស្គូ៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស នឹងត្រូវក្រុមមកពីតំបន់អាមរិកខាងជើង ប៉ាណាម៉ា នាម៉ោង៧យប់នេះមុនគេ ក្នុងវគ្គន្សំពិន្ទុនៃពូល G ក្រោយពេលប៊ែលហ្ស៊ិកបានបំបាក់ទុយនេស៊ី ៥-២។ រីឯ២ប្រកួតទៀតនៅក្នុងពូល H ចុងក្រោយគេ គឺជាការជួបគ្នារវាង ក្រុមជម្រើសជាតិជប៉ុន ប៉ះសេណេហ្គាល់ នៅម៉ោង១០យប់ មុនពេលប៉ូឡូញ ជួបកូឡុំប៊ី ចាប់ផ្តើមនៅម៉ោង ១រំលងអាធ្រាត្រ។
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ដោយមាន៣ប្រកួតក្នុងមួយពូល នឹងបញ្ចប់នៅថ្ងៃទី២៨ ខែមិថិនា ស្របពេលរកឃើញ៦ក្រុមកក់កៅអីទៅវគ្គ១៦ និង៧ក្រុមផ្សេងទៀតហាលអាវ ទោះនៅសល់១ប្រកួតទៀតក៏ដោយ។ សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ី នឹងបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល ជុំទី២នារាត្រីនេះ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។