ឯកឧត្តម ឈួន ថាវរិន្ទ អំពាវនាវប្រជាពលរដ្ឋត្រៀមខ្លួនទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

អត្ថបទដោយ៖
Kien Sereyvuth

(ខេត្តសៀមរាប) ៖ ឯកឧត្តមបណ្ឌិត ឈួន ថាវរិន្ទ បង្ហាញក្តីមោទនភាពថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ  ដែលមានសមត្ថភាពក្នុងការការពារ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ប្រទសជាតិឱ្យរីកចម្រើន ដូច្នេះសូមប្រជាពលរដ្ឋយើងត្រៀមខ្លួនទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះឲ្យបានគ្រប់គ្នាដើម្បីឲ្យបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តធ្វើជានាយករដ្ឋមន្ត្រី អាណត្តិទី ៦ និងអាណត្តបន្តបន្ទាប់ទៀត។
    ឯកឧត្តមបណ្ឌិត ឈួន ថាវរិន្ទ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងស្រុកសូត្រនិគមន៍  និងជាអនុប្រធានចុះជួយឃុំ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយភូមិ សំរោង ខេត្ត សៀមរាប បានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ ខណៈអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសមាជីក សមាជិការគណបក្សប្រជាជនកម្ពុជា ចំនួនជាង ៣០០ នាក់ នៅភូមិសំរោង ឃុំខ្នារពោធិ៍ ខេត្តសៀមរាប នាព្រឹកថ្ងៃ សៅរ៍ ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨នេះ ។
    ឯកឧត្តមបណ្ឌិត ឈួន ថាវរិន្ទ បានរម្លឹកជូនបងប្អូនប្រជាពលរដ្ឋ ជាសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានគុណបំណាច់ដែលមិនត្រូវបំភ្លេចបានឡើយ ព្រោះថា បើគ្មានគណបក្សប្រជាជនកម្ពុជា ប្រាកដណាស់ គឺប្រទេសជាតិយើងពិតជាពុំមានអ្វីៗដូចសព្វថ្ងៃនេះឡើយ។  ក្នុងន័យនេះ ឯកឧត្តម បណ្ធិត បានផ្តាំផ្ញើ សូមបងប្អូន ប្រជាពលរដ្ឋ សមាជិក សមាជិកាបក្ស ទាំងអស់ ត្រូវត្រៀមខ្លួនទៅបោះឆ្នោតបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយមិនត្រូវបោះបង់ចោល នូវសិទ្ធិជាប្រជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំឱ្យបានត្រឹមត្រូវដែលខ្លួនពេញចិត្តនោះទេ  ជាពិសេសសូមកុំជឿនូវរាល់ការញុះញង់របស់ជនអគតិដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈចលនាបដិវត្តព៌ណ ក្នុងគោលបំណងបំផ្លាញ់នូវសុខសន្តិភាព ។
ឯកឧត្តម ឈួន ថាវរិន្ទ មានប្រសាសន៍ថា សន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលយើងទទួលបានមកដល់សព្វថ្ងៃគឺមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលមានសមត្ថភាពក្នុងការការពារ និងអភិវឌ្ឍ ធ្វើឱ្យសង្គមជាតិរបស់យើង បន្តបោះជំហានទៅមុខជាបន្ត ដូច្នេះសូមប្រជាពលរដ្ឋដែលជាសមាជិកបក្សទាំងអស់ខិតខំរួមគ្នាថែរក្សានូវសុខសន្តិភាព ស្ថេរភាព ដែលជាឱកាសនៃការអភិវឌ្ឍកុំឱ្យរបូតបាត់បង់ ទៅវិញដែលជាហេតុធ្វើឱ្យប្រទេសរបស់យើងវិលទៅរកសង្គ្រាមបែកបាក់ ដូចពីអតីតកាល ។ ឯកឧត្តម បណ្ឌិត បន្តថាគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ មានចក្ខុវិស័យ គោលនយោបាយត្រឹមត្រូវច្បាស់លាស់ ដែលជាស្នូលសម្រាប់ការគ្រប់គ្រង ដឹកនាំប្រទេសរីកចម្រើនដោយនិរន្តរភាព មានកិត្យានុភាព ស្មើមុខ ស្មើមាត់ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងសកលលោក តាមរយៈការខិតខំធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ទេសចរណ៍ ជាពិសេសបានធ្វើឲ្យជីវភាពរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធូរធា រីកចម្រើនទាំងនៅទីក្រុង និងជនបទដាច់ស្រយាល តាមរយៈការផ្តល់នូវសមិទ្ធផលនានាជាច្រើនលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលបានខិតខំធ្វើការអភិវឌ្ឍជាបន្តបន្ទាប់។
    នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ក៏បាននាំយកអំណោយរបស់សម្តេចទាំងពីរ មានសារ៉ុង និង ថវិកា ចែកជូនសមាជិក សមាជិកាចូលរួមជិត ៣០០ គ្រួសារ ក្នុងម្នាក់ៗទទួលបានសារ៉ុង ១ និងថវិកា ១០.០០០ រៀល ព្រមទាំងទទួលអាហារសម្រន់នាពិធីសំណេះសំណាលនោះផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner