ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយគ្រឿងបន្ថែមទៀតក្នុង ខេត្តកណ្តាល ដើម្បីលើកកម្ពស់ការទទួលទានទឹកស្អាត

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកណ្តាល៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរួមគ្នា ដំឡើង និងសម្ពោធប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែងថ្មីទៀតនៅថ្ងៃទី២២ ខែមិថុនានេះ ស្ថិតក្នុងបរិវេណវិទ្យាល័យសិរីមង្គល ខេត្តកណ្តាល ដោយប៉មចម្រោះទឹកស្អាតនេះនឹងផ្តល់ទឹកស្អាត សម្រាប់ទទួលទានដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង១.៨០០នាក់ និងប្រជា សហគមន៏ប្រមាណជាង ២.០០០នាក់ដែលរស់នៅក្នុងសហគមន៍ក្បែរនោះផងដែរ ។
នេះគឺជាប៉មចម្រោះទឹកស្អាតទី៦ ហើយ ដែលបានដំឡើងដោយក្រុមហ៊ុន កូកា-កូឡា  នៅក្នុងឆ្នាំ២០១៨នេះ និងជាចំនួនប៉មបន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន ៧ ផ្សេងទៀត ដែលក្រុម ហ៊ុនបានដំឡើងនៅទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ ក្រោមកិច្ចសហការជាមួយអង្គការ Planet Water ។ ក្រុមហ៊ុនកូកា-កូឡាបានឲ្យដឹងថា  ប៉មចម្រោះទឹកស្អាតចំនួន២ បន្ថែមទៀត នឹងត្រូវដំឡើងនៅទូទាំងប្រទេសក្នុងឆ្នាំ២០១៨នេះ  ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងត្រូវដំឡើងបន្ថែមជាបន្តបន្ទាប់ក្នុងឆ្នាំបន្តបន្ទាប់ទៀត ។
លោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងសាធារណៈប្រចាំប្រទេសរបស់ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា កូកា-កូឡា មានប្រសាសន៍ថា កូកា-កូឡាមានមោទនភាពដែលជាផ្នែកមួយនៃ សង្គមកម្ពុជាអស់រយៈពេលជាង20ឆ្នាំមកហើយ  ហើយកូកា-កូឡាប្តេជ្ញាចិត្តចូលរួមកសាងសហ គមន៍មួយនេះប្រកបដោយនិរន្តភាព តាមរយៈគំនិតផ្តួចផ្តើមគំរោងទឹកស្អាត ។ ប៉មចម្រោះទឹកស្អាតនេះដើរតួនាទីយ៉ាងសំខាន់នៅក្នុងយុទ្ធសាស្រ្តនិរន្តភាពនេះ ។
លោកបន្តថា នៅកូកា-កូឡា យើងមានគោលបំណងផ្តល់ទឹកត្រឡប់ទៅសហគមន៍និងធម្មជាតិ វិញនូវបរិមាណទឹក ដែលបានប្រើប្រាស់ក្នុងការផលិតភេសជ្ជៈសំរេចរបស់យើង ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ យើងបានសាងសង់ប៉មចម្រោះទឹកស្អាតចំនួន៧គ្រឿង និងបានផ្តល់ទឹកស្អាតចំនួន៤.៧លានលីត្រសម្រាប់ប្រជាសហគមន៍ប្រមាណជាង២០.០០០នាក់ ដែល តួលេខនេះ ត្រូវបានរំពឹងថា នឹងកើនឡើងទ្វេដងក្នុងឆ្នំាំនេះ ដោយការដំឡើងប៉មចម្រោះទឹក ស្អាតចំនួន៨បន្ថែមទៀត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner