លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគេនទេយ្យទាន និង ទៀនព្រះវស្សា ដល់ព្រះសង្ឃតម្កល់ទុកនៅភ្នំសន្ទុក និងសំពៅត្រៃលោក ត្រៃលក្ខណ៍

អត្ថបទដោយ៖
Kien Sereyvuth

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទ្ធជិតឆ្ងាយបានចូលរួមក្នុងពិធី ប្រគេនទេយ្យវត្ថុ និង ទៀនព្រះវស្សាថ្វាយប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សារយៈពេលត្រីមាសនៅវត្តភ្នំសន្ទុក និង សំពៅត្រៃលោកត្រៃលក្ខណ៍  នារសៀលថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។
ការដង្ហែរទៀនព្រះវស្សាមកប្រគេន និងតម្កល់នាពេលនេះ ដោយសារតែក្នុងរដូវដង្ហែរទៀនព្រះវស្សាគឺមមាញឹក ក្នុងយុទ្ធនាការបោះឆ្នោត ទើបរៀបចំពិធីមុនបន្តិច។  លោកជំទាវក៏បានជូបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងឧទ្ទិស បួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន កសិកម្មទទួលបានភោគផលល្អនៅក្នុងឆ្នាំនេះ ឲ្យប្រទេសជាតិ ឲ្យជៀសផុតពីជម្ងឺដង្កាត់ ឬគ្រោះកាចផ្សេងៗ ជាពិសេស សូមឲ្យដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលនឹង ប្រព្រឹត្តទៅនៅពេលខាងមុខ ដំណើរការទៅបានល្អប្រសើរ និងបានទទួលការគាំទ្រពីជាតិ និងអន្តរជាតិ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner