សកលវិទ្យាល័យ ភ្នំពេញនិងសកលវិទ្យាល័យឈីងហ៊រ ចិនបានចុុៈហត្ថលេខាយោគយល់គ្នាលើការបណ្តុៈបណ្តាលបច្ចេកវិទ្យាថ្មីៗដល់សិស្សនិស្សិតនិងយុវ ជនអោយមាន ចំណេៈដឹងជំនាញពិតប្រាកដ ដើម្បីងាយស្រួលរកការងារធ្វើចិញ្ចឹមជីវិត

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម   យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ជម្រាបជូនដល់គណៈប្រតិភូ សកលវិទ្យាល័យឈីងហ៊រនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងសកលវិទ្យាល័យឈីងហ៊រ  សាធាណៈរដ្ឋប្រជាមានិត្យចិនស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកអប់រំឧត្តមសិក្សារវាងសកលវិទ្យាល័យទាំងពីរកម្ពុជា និងចិន ដែលបានចុះហត្ថលេខីដោយ ឯកឧត្តម ជេតជាលីសាកលវិទ្យាធិការសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកស្រីនាយិការសកលវិទ្យាល័យឈីងហ៊រនៅរសៀលថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨នេះថា៖

នៅពេលបច្ចុប្បន្ននេះក្រសួងអប់រំយុវជននិងកីឡាបានដាក់ចេញនូវអាទិភាពការងាររបស់ខ្លូនចំនួន៤ចំណុចធំៗក្នុងនោះមានដូចជាស្ទែម ដែលនៅក្នុងស្ទែមនោះមានដូចជាការកែឆ្នៃបច្ចេកវិទ្យា សូវ៉ែ  ឌីជីថល  វិទ្យាសាស្រ្ត   វិស្វករ  វិស្វកម្ម   កសិកម្មនិងវិទ្យសាស្រ្តអប់រំហើយនិងបច្ចេកវិទ្យាមួយចំនួនផ្សេងទៀត ដែលកម្ពុជាកំពុងលើកទឹកចិត្តក្នុងការបណ្ដុះបណ្ដាលយុវជន  សិស្សនិស្សិតកម្ពុជានាពេលនេះ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ។ទន្ទឹមនឹងនោះដែរ ក្រសួងអប់រំបានលើកទឹកចិត្តឲ្យគ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ចូលរួមជួយធ្វើការបណ្ដុះបណ្ដាលលើបច្ចេកវិទ្យាទាំងអស់នោះឲ្យ    រិទ្ធតែមានគុណភាព ដល់សិស្សនិស្សិត និងយុវជនឲ្យមានចំណេះដឹងនិងជំនាញពិតដើម្បីងាយស្រួលក្នុងការ រកការងារធ្វើចិញ្ចឹមជីវិតរបស់ខ្លួន។

លោកស្រីនាយិការសកលវិទ្យាល័យឈីងហ៊រ បានគូសបញ្ជាក់ដែរថា៖នៅពេលបច្ចុប្បន្ននេះដែរសកលវិទ្យាល័យរបស់លោកស្រី ក៏បានជួននូវបញ្ហាប្រឈមមួយចំនួនផងដែរដោយសារកំណើនវិវត្តន៍នៃរីកចម្រើនរបស់បច្ចេកវិទ្យានៅលើសកលលោកមានការវិវត្តរីកចម្រើនលឿនពេក។  ដូច្នោះហើយទាមទាឲ្យ    សកលវិទ្យាល័យត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅនៅក្នុងកម្មវិធីមុខវិជ្ជាសិក្សាឲ្យស្របតាម បច្ចេកវិទ្យាទីផ្សារសកលលោក។និងចំណុចមួយទៀតសកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការជាមួយសកលវិទ្យាល័យ ផ្សេងៗទៀតដើម្បីទាក់ទាញឲ្យសិស្សិ និស្សិតមកចូលរៀនឲ្យបានច្រើននៅសកលវិទ្យាល័យឈីងហ៊រនេះថែមទៀត។លោកស្រីឲ្យដឹងទៀតថា នៅសកលវិទ្យាល័យឈីងហ៊រនេះ មាននិស្សិតកំពុងសិក្សាចំនួន ៤៥០០០នាក់  សាស្រ្តចារ្យ៦០០០នាក់និងនិស្សិតមកបណ្ដុះបណ្ដាល នៅសកលវិទ្យាល័យនេះមានរហូតដល់ជាង៣០០០នាក់។ដោយសិក្សាលើមុខវិជ្ជាចំនួន៥៥មុខវិជ្ជានៅតាមបណ្ដាវិទ្យាស្ថាន២០នៅក្នុងសកលវិទ្យាល័យឈីងហ៊រមួយនេះ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner