សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា ជម្រុញឲ្យប្រជាពលរដ្ឋ ចូលរួម ការពារសមិទ្ធផលនានា និងគោលនយោបាយរបស់បក្ស

អត្ថបទដោយ៖
Kien Sereyvuth

(ខេត្តកណ្តាល) ៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលជម្រុញឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកខ្សាច់កណ្តាល ជាពិសេស ឃុំតាឯកទាំងអស់ រួមជាមួយសមាជិកសមាជិកាបក្សស្រុក-ឃុំ ចូលរួមការពារសមិទ្ធផលនានា និងត្រូវការពារ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈនៃការបោះឆ្នោត ។

ឯកឧត្តមបានថ្លែងលើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមអាជីវករ កសិករ និងសមាជិកសមាជិការបក្សឃុំ ក្នុងឃុំតាឯក និឃុំស្វាយរមៀតស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ។ ឯកឧត្តមបន្តថា ក្រោយថ្ងៃរំដោះ៧មករា គណបក្សប្រជាជនកម្ពុជា តស៊ូអភិវឌ្ឍន៍យ៉ាងលំបាកលំបិន ឆ្លងកាត់គ្រប់ឧបសគ្គ រហូតមក ដល់ពេលនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យសង្គមផ្លាស់ប្តូរ និងមានសមិទ្ធផលជាច្រើនបានកើតឡើងក្រោមការអភិវឌ្ឍន៍ឥតឈប់ឈរ ដែលសមិទ្ធផលទាំងអស់នោះ គឺទាមទារឲ្យ ប្រជាពលរដ្ឋ ចូលរួមការពារទាំងអស់គ្នា  ដែលបានកើតចេញពីគណបក្សប្រជាជនកម្ពុជា មិនថានៅតាមខេត្ត-ក្រុង ឬនៅតាមមូលដ្ឋាននោះឡើយ ។

    ឯកឧត្តម បានសង្កត់ធ្ងរថា ដើម្បីជម្រុញដល់ការអភិវឌ្ឍន៍ឥតឈប់ឈរនោះ ប្រជាពលរដ្ឋនិងសមាជិកសមា ជិការរបស់បក្សទាំងអស់ ត្រូវចូលរួមការពារគោលនយោបាយ តាមរយៈការគ្រំាទ្រនៃការបោះឆ្នោត គឺបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីជម្រុញការអភិវឌ្ឍន៍ឲ្យកាន់តែឆាប់រហ័ស រួមមានការបង្កើតឲ្យសាលារៀន វត្តអារ៉ាម មន្ទីរពេទ្យ ផ្លូវ ស្ពាននានាបន្ថែម ទៅតាមគោលនយោបាយដែលបានគ្រោងទុករបស់រាជរដ្ឋាភិបាល ក្នុងគោលដៅមួយ គឺការជម្រុញបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទទួលបានសេវា ការធ្វើដំណើរ និងការអភិវឌ្ឍន៍ ឲ្យកាន់ប្រសើរ ។

       ឯកឧត្តម ប្រធានក្រុមការងារ បានបញ្ជាក់ថា ពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ខាងមុខនេះ គណបក្សប្រជាជនកម្ពុជាបានយកចិត្តទុកដាក់បំផុត ដើម្បីពន្យល់ការផ្តល់ជាប្រឹក្សាផ្សេងៗ ក្នុងការអនុវត្តន៍ គោលនយោបាយយ៉ាងម៉ឺងម៉ាត់ នឹងបានចូលរួមយ៉ាងសកម្ម ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាជ្ញាធរ មានសមត្ថកិច្ច គ្រប់គណបក្សនយោបាយ និងមជ្ឈដ្ឋានផ្សេងៗទៀត ក្នុងការពង្រីកបរិយាកាសនយោបាយឲ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យាក្រិត និងប្រជាធិបតេយ្យ ដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ នៅក្នុងគោលការណ៍នេះដែរ គណបក្សប្រជាជនបានផ្តោតជាសំខាន់ និងយកចិត្តទុកដាក់បំផុត លើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ដូច្នេះសូមបងប្អូនត្រូវចូល រួមបោះឆ្នោតទាំងអស់គ្នា គឺបោះជូនគណបក្សប្រជាជនកម្ពុជា ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner