មេដឹកនំាសហរដ្ឋអាមេរិកសម្រេចលុបចោលគោលនយោបាយអន្តោប្រវេសន៍ ក្រោយទទួលរងការរិះគន់ខ្លំាំងពីអន្តរជាតិ

សហរដ្ឋអាមេរិក៖  បន្ទាប់ពីមានការរិះគន់ជាច្រើនទៅលើគោលនយោបាយ ក្នុងការ បំបែកបំបាក់ក្រុមគ្រួសាររបស់ជនអន្តោប្រវេសន៍ម៉ិចស៊ីកូ កាលពីថ្ងៃ ពុធ ម្សិលមិញ នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចុះហត្ថលេខាលុប ចោលគោលនយោបាយនេះចេញវិញ ដើម្បីអោយពួកគេរស់នៅជួបជុំគ្នា ។
ការផ្លាស់ប្តូរឡើងវិញរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងក្រោយមានការប្រឈ មមុខ និងការដាក់សម្ពាធជាច្រើនពីបណ្តាអ្នកនយោបាយ ព្រមទំាងក្រុមមេដឹកនាំ សាសនា និងពិភពលោកផងដែរ ដើម្បីអោយបញ្ឈប់នូវការបំបែកបំបាក់ ដែលបង្ក អោយមានភាពទុក្ខសោករបស់កុមារ ដែលនឹងត្រូវគេនាំយកទៅដាក់នៅតាម មណ្ឌលនានា ដោយព្រាត់ប្រាស់ចេញពីឪពុកម្តាយរបស់ពួកគេ ។
សូមរំលឹកថា បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា នឹងបំបែកបំបាក់ក្រុមគ្រួសារនៃជនអន្តោប្រវេសន៍ម៉ិចស៊ីកូ ពិសេសបំបែកកុមារ ចេញពីឪពុកម្តាយរបស់ក្រុមជនអន្តោប្រវេសន៍ទាំងនោះ មានមជ្ឈមដ្ឋានជាច្រើន បានរិះគន់នឹងការសម្រេចមួយនេះ ពិសេសក៏មានការលើកឡើងអំពីក្តីកង្វល់របស់ ភរិយារបស់លោក ដូណាល់ ត្រាំ ផ្ទាល់តែម្តង ដែលគាត់បានថ្លែងថា ស្អប់ការបំបែក បំបាក់ និងធ្វើអោយគ្រួសារឃ្លាតឆ្ងាយពីគ្នា ពិសេសកុមារដែលត្រូវបែកចេញពី ឪពុកម្តាយរបស់ពួកគេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner