គ្រួសារអតីតយុទ្ធជនពលី នៅភូមិកូនក្អែកបានទទួលខ្នងផ្ទះទី៧៩ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ធំ ៖ នេះជាខ្នងផ្ទះលើកទី៧៩ ចំពោះខេត្តកំពង់ធំ ដែលសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសហការគ្នា ជាមួយនឹងសមាគមស្រុក ក្រុង រួមគ្នាសាងសង់ជូនដល់អតីតយុទ្ធជន ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។

ជាក់ស្តែងខ្នងផ្ទះទី៧៩ បានប្រគល់ជូន  អ្នកស្រី ស៊ិន នួន អាយុ ៥៨ ឆ្នាំ ជាគ្រួសារអតីតយុទ្ធជនពលី ឈ្មោះ សេន សំអាត អតីតយោធា ក្នុងអង្គភាពយោធា ស្រុកប្រាសាទសំបូរ នៃយោធាខេត្តកំពង់ធំ បានទទួលមរណភាព នៅឆ្នាំ២០០៣ នៅភូមិកូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ អ្នកស្រី ស៊ិន នួន មានកូនចំនួន ០២ នាក់ ( មានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ )  ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថា ខ្នងផ្ទះលើកទី៧៩នេះ  មានទំហំ ៤មx៦ម សាងសង់អំពីឈើ ដំបូល និងជញ្ជាំង សង្ក័សី រនាប ក្តារ ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៦,៧៥០,០០០ រៀល បានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលី និងបានឧបត្ថម្ភបន្ថែមនូ អង្ករ ៥០ គ.ក្រ ,មីយើង ០២ កេស ,ទឹកត្រីទឹកស៊ីអ៉ីវ ០២ យួរ ត្រីខកំប៉ុងមួយយួរនិងថវិកាចំនួន ៣០០,០០០ រៀលនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។

លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរ បានមានប្រសាសន៍ថា ………….។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ  រួមទាំងលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូ ប្រជាពលរដ្ឋ និងក្រុមគ្រួសារអ្នកស្រី ស៊ិន នួន បានសម្តែងនូវសចក្តីត្រេតអរ យ៉ាងខ្លាំងដែលបានទទួលផ្ទះថ្មី ពីសម្តចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែចុះជួយដល់អតីតយុទ្ធជន ដែលជួបនិងជីវភាពខ្វះខាត គ្មានជម្រកស្នាក់នៅសមរម្យ  និងសូមអគុណចំពោះសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ  និងសូមគាំទ្រសម្តេច បោះ ឆ្នោតជូនសម្តេចតេជោ ជានាយករដ្ឋមន្រ្តីបន្តទៀត ។
ដោយ  ប៊ុន  រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner