ប្រមុខដឹកនំាចិនស្នើអោយកូរ៉េខាងជើង និងសហរដ្ឋអាមេរិកអនុវត្តតាមកិច្ចព្រម ព្រៀងនៅប្រទេសសិង្ហបុរី

ចិន៖ នៅក្នុងជំនួបជាមួយមេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងរដ្ឋធានី ប៉េកំាង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងអំពាវនាវយ៉ាងទទួចអោយ សហរដ្ឋអាមេរិក និងកូរ៉េខាងជើងអនុវត្តតាមកិច្ចព្រមព្រៀង ដែលបានធ្វើឡើងនៅ ក្នុងជំនួបកំពូលជាប្រវត្តិសាស្រ្តនៅសិង្ហបុរី ។

លោក ស៊ី ជិនពីង បានកត់សំគាល់ថា ជំនួបចំនួន៣លើកជាមួយលោក គីម ជុងអ៊ុន ក្នុងរយៈពេល៣ខែមកនេះ បានសបញ្ជាក់យ៉ាងច្បាស់អំពីការអភិវឌ្ឍន៍នៃចំណង ទាក់ទងរវាងភាគី និងប្រទេសទំាងពីរ ក៏ដូចជាការបើកទំព័រសករាជថ្មីមួយ ក្នុងការ លើកកម្ពស់សម្ព័ន្ធភាពរវាងចិន និងកូរ៉េខាងជើង ។ លោក ស៊ី បានថ្លែងអះអាងនៅ ចំពោះមុខលោក គីម ថា ភាពរាក់ទាក់របស់ប្រជាជនចិនចំពោះប្រជាជនកូរ៉េខាង ជើងនឹងមិនមានការផ្លាស់ប្តូរឡើយ ហើយថា ការឧបត្ថម្ភគំាទ្ររបស់ចិន ក្នុងការ ជួយជ្រោមជ្រែងដល់សង្គមកូរ៉េខាងជើងក៏មិនមានការប្រែប្រួលផងដែរ ។

សូមជម្រាបថា ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ប្រមុខដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងបញ្ចប់នៅថ្ងៃពុធនេះ ត្រូវបានរៀបចំឡើងក្រោមគោល បំណងផ្តល់ទំនុកចិត្តដល់រដ្ឋាភិបាលក្រុងប៉េកាំងថា ទីក្រុងព្យុងយ៉ាងនឹងមិនបោះ បង់ចោលផលប្រយោជន៍របស់ចិននោះឡើយ ទោះបីជាលោក ត្រាំ និង លោក គីម កំពុងឆ្ពោះទៅរកភាពប្រសើរឡើងខាងផ្នែកការទូត ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner