សហរដ្ឋអាមេរិក-កូរ៉េខាងត្បូងសម្រេចផ្អាកការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ជាបណ្តោះអាសន្ន

សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសេអ៊ូលបានព្រមព្រៀងរួមគ្នាថា នឹងផ្អាកការធ្វើសម យុទ្ធយោធាទ្រង់ទ្រាយធំទ្វេភាគី ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែ សីហា ខាងមុខ នេះ ។
ទន្ទឹមគ្នានោះដែរ ក្រសួងការពារជាតិអាមេរិកបានប្រកាសក្នុងថ្ងៃ ច័ន្ទ ដើមសប្តាហ៍ នេះថា ខ្លួនបញ្ឈប់ទំាងអស់នូវគម្រោងនៃធ្វើការលំហាត់ហ្វឹកហ្វឺន យូឈី ហ្វ្រីឌម ហ្គាដឌាន ខណៈមន្ទីរបញ្ចកោណអះអាងដែរថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងបន្តសម្របសម្រួលសកម្មភាពនេះបន្ថែមទៀត ។ ដោយឡែកខាងភាគីក្រសួង ការពារជាតិកូរ៉េខាងត្បូង ក៏បានប្រកាសអះអាងដូចគ្នា ពាក់ព័ន្ធនឹងការសម្រេចចិត្ត ផ្អាកការធ្វើសមយុទ្ធទ្វេភាគីផងដែរ ។
បើតាមក្រសួងការបរទេសអាមេរិក រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ចែម ម៉ាត់ទីស និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ក៏នឹងត្រូវជួបពិភាក្សា គ្នានាពេលឆាប់ៗនៅក្នុងសប្តាហ៍នេះ នៅឯមន្ទីរបញ្ចកោណ ដើម្បីជជែកគ្នាជុំវិញ ការផ្អាកសមយុទ្ធជាមួយកូរ៉េខាងត្បូងផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner